រឿងអាស្រូវ កឹម សុខា វគ្គ​ទី ៣២ ៖ កឹម សុខា យក​លុយ ៤០០០​ដុល្លារ ដែល​ប្រមូលបាន​ពី​អាមេរិក ឲ្យ​ទៅ​ស្រី​ស្នេហ៍​ឈ្មោះ ពៅ

រឿងអាស្រូវ កឹម សុខា វគ្គ​ទី ៣២ ៖ កឹម សុខា យក​លុយ ៤០០០​ដុល្លារ ដែល​ប្រមូលបាន​ពី​អាមេរិក ឲ្យ​ទៅ​ស្រី​ស្នេហ៍​ឈ្មោះ ពៅ



ភ្នំពេញ ៖ យោង​តាម សំឡេង​ឆ្លើយឆ្លង​គ្នា​ថ្ងៃ​ទី ១៣ ខែកញ្ញា ឆ្នាំ​២០១២ ខ្ញុំម្ចាស់​ផេ​ក «​រឿង​ពិត CNRP» សូម​ទាញ​ការចាប់អារម្មណ៍​ពី​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​ទាំងអស់​ឲ្យ​បាន​ដឹង​នូវ​ការពិត​អំពី​បញ្ហា​មួយ​ចំនួន ដែល​បងប្អូន​ធ្លាប់​បាន​លើកឡើង សង្ស័យ​អំពី​ការ​បាត់​បង់លុយ​ជំនួយ​ពី​ក្រៅ​ប្រទេស និង​បាន​ជជីក​សួរថា តើ​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​យកលុយ​ជាច្រើន​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទៅណា​ខ្លះ​?

ថ្ងៃនេះ ខ្ញុំ​សូម​ទម្លាយ​នូវ​អាថ៌កំបាំង​មួយ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍ ឈ្មោះ ពៅ គឺ​បានបញ្ជាក់​យ៉ាងច្បាស់​ណាស់​ថា លោក កឹម សុខា គាត់​បាន​លុយ​ពី​អាមេរិក គឺ​មួយចំនួនធំ បាន​យកទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍​របស់គាត់ បំពេញចិត្ត​ពួកនាងៗ និង​ដើម្បី​ទុក​បំរើ​កាមគុណ ជា​ចំណង់​ផ្លូវភេទ​របស់គាត់​តែប៉ុណ្ណោះ​។ គេ​នៅ​មិនទាន់​ដឹង​ចំនួន​ពិត​ប្រាកដថា តើ​លុយ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​មកហើយ ដែល​លោក កឹម សុខា បាន​ចំណាយ​ទៅលើ​បណ្តា​ស្រី​ស្នេហ៍ នេះ​មិន​គិតពី​លុយ​សង្ស័យ​ពី​អំពើ​កិបកេង​ជាច្រើន​ទៀត​ដែល​គាត់​យកទៅ​ទិញ​ដី ចម្ការ​ម្រេច រថយន្ត​ទំនើប វីឡា ផ្ទះល្វែង​សម្រាប់​ភាពមានបាន​ផ្ទាល់ខ្លួន និង​ផ្តល់​ជូនទៅ​បណ្តា​ឲ្យ​ស្រី​ស្នេហ៍​។​

ជាក់ស្តែង តាមរយៈ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​គ្នា​នេះ​រវាង​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា ជាមួយ​ស្រី​ស្នេហ៍​លួចលាក់ ឈ្មោះ ពៅ គឺ​លោក កឹម សុខា បាន​ទាក់ទង​ដើម្បី​ឲ្យ​នាង​យកលុយ​ពី​គាត់​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក យកទៅដាក់​នៅ​ធនាគារ ដើម្បី​ទុក​ប្រកប​របរ​រកស៊ី​។ លោក កឹម សុខា បានបញ្ជាក់​ច្បាស់​ណាស់ ប្រាប់​ទៅ​ស្រី​ស្នេហ៍​របស់គាត់​ថា លុយ​នេះ​មាន​ចាស់​ខ្លះ ថ្មី​ខ្លះ ពីព្រោះ​ជា​លុយ​ដែល​គាត់​ប្រមូល​បានមកពី​អាមេរិក​។

ខ្ញុំ​ពិតជា​សោកស្តាយ និង​អាណិត​ចំពោះ​ទឹកចិត្ត​បងប្អូន​ខ្មែរ​នៅក្រៅ​ប្រទេស​ជាខ្លាំង ពី​ព្រោះតែ​ស្រឡាញ់​បក្ស ដូច​រូបខ្ញុំ​ដែរ គឺ​ជឿ​លើ​ការឃោសនា​របស់​ជន​មួយចំនួន ក៏បាន​នាំគ្នា​ជួយឧបត្ថម្ភ​លុយកាក់​ដែល​កើតចេញពី​កម្លាំង​ញើស​ឈាម​ផ្ទាល់ខ្លួន ខិតខំ​រកស៊ី​យ៉ាង​លំបាក​នៅ​ប្រទេស​គេ ដើម្បី​ជួយ​បក្ស ប៉ុន្តែ​ទីបំផុត គឺ​ត្រូវបាន​លោក​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ កឹម សុខា យកទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍​ទៅវិញ​។​

​តើ​បងប្អូន​ខ្មែរ​នៅ​អាមេរិក​ទាង​អស់​គ្នា នៅពេល​បានលឺ​សំឡេង​ឆ្លើយឆ្លង​នេះហើយ នៅតែ​បន្ត​ជួយ​បក្សប្រឆាំង​តទៅទៀត​ឬអ្វី​? សូម​បងប្អូន​ពិចារណា​ឡើងវិញ​?

ខ្ញុំ​សូម​បង្ហោះ​នូវ​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក​ប្រធាន កឹម សុខា ជាមួយនឹង​ស្រី​ស្នេហ៍​ឈ្មោះ​ពៅ ដែល​នៅក្នុង​វគ្គ​នេះ គឺ​លោក​បាន​ចំណាយលុយ​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក ជូនទៅ​ស្រី​ពៅ ដូចតទៅ​៖
​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២(​សំឡេង​លោក កឹម សុខា ឆ្លើយឆ្លង​គ្នា​ជាមួយ​ស្រី​ស្នេហ៍​របស់​គាត់ ឈ្មោះ ពៅ​!)

កឹម សុខា​៖ នៅឯណា នៅ​ភ្នំពេញ ឬ​នៅផ្ទះ​?
​ស្រី​ពៅ​៖ នៅផ្ទះ​បង​
​កឹម សុខា​៖ OK អញ្ចឹង​ចេញមក​ព្រឹក​ហ្នឹង​មក (​ស្រី​នេះ​អាច​នៅ​ជាយក្រុង ឬ​នៅ​ខេត្ត​ជិត​ក្រុងភ្នំពេញ​) ប៉ុន្តែ អញ្ចេះ​លុយ​ខ្លួន​យក​មកពី​អាមេរិក លុយ​វាចា​ស់ វា​អត់​សូវ​ថ្មី ហើយ​ខ្លួន​ឱ្យគេ​យក​ចាយ​ជួនកាល គេ​អត់​ព្រម​ទៀត អញ្ចឹង​ខ្ញុំ​ចង់​យកទៅដាក់​ធនាគារ​វិញ​វា​ស្រួល​ដក​បាន​វិញ កាលណា​យើង​យក ទៅ​ចាយ អញ្ចឹង ជួនកាល​វា​ទារ​កាត់ទឹក បើ​ខ្លួន​ដាក់​ធនាគារ​អត់​អី​ទេ វា​បានមក​ថ្មី​វិញ​ហើយ ឥឡូវ​ឱ្យ​ដាក់​ធនាគារ ទេ​?

​ស្រី​ពៅ​៖ មិនដឹង​ទេ​បង​ឯង​
កឹម សុខា​៖ មាន​ចាស់​ខ្លះ បើ​ថា​នេះ​ទុក 1000 ដុល្លារ​ក្រៅ​ទៅ ព្រោះ​វា​មាន​ចាស់​ខ្លះ ខ្លាច​យកទៅ​ពិបាក មាន​អា​ខ្លះ​វាចា​ស់ វា​ទុក នៅ​ស្រុក​នោះ​ចាស់​យ៉ាងម៉េច​ក៏​គេ​ចាយ​ដែរ មាន​អា​ខ្លះ​វាចា​ស់ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ដាក់​ធនាគារ​ឱ្យ​ខ្លះ ឬក៏​ដាក់​ទាំងអស់​?

​ស្រី​ពៅ​៖ ដាក់​ខ្លះទៅ​បង​
កឹម សុខា​៖ ហើយ​ទៅ​ដក​ទៅ មាន​ពិបាក​អី​ចាំបាច់​ធ្វើ 2-3 សារ ហើយ​សៀវភៅ​ធនាគារ​នៅ​ដើរ​តើ​?

ស្រី​ពៅ​៖ នៅ​តើ​បង​
កឹម សុខា​៖ ហ្នឹងហើយ អញ្ចឹង​បន្តិចទៀត​ខ្លួន​យកទៅ​ដាក់ឱ្យ​ហើយ ឥឡូវ​ហ្នឹង ហើយ​បន្តិចទៀត​ឡើងមក​ដក​មើល​បាន​ប៉ុន្មាន​ដឹង​ហើយ ឥឡូវ​មក​ភ្នំពេញ​មក ហើយ​ថ្នាំ​ចាំ​ខ្ញុំ​ឱ្យគេ​យក​ហុច​ឱ្យ​ស្រី​ពៅ​៖ បង​ឯង​អត់​មកជួប​ខ្ញុំ​ដដែល​ហ្នឹង​?
កឹម សុខា​៖ ខ្ញុំ​ចង់​ឱ្យមក​ព្រឹក​ហ្នឹង​ឱ្យ​ហើយ ព្រោះ​ថ្ងៃ​ខ្លួន​ចេញទៅ​ខេត្តបាត់ដំបង​ហើយ​
ស្រី​ពៅ​៖ អញ្ចឹង​ក៏បាន​ដែរ ទៅ​ឥឡូវ​ហើយ​អញ្ចឹង​

កឹម សុខា​៖ ហ្នឹងហើយ ចេញ​មក​នៅ​ភ្នំពេញ​ឱ្យ​ហើយ​ទៅ បន្តិចទៀត​ចេញ​យកទៅដាក់​ធនាគារ​ឱ្យ​ហើយ​
ស្រី​ពៅ​៖ បង​ឯង​ដាក់ឱ្យ​ប៉ុន្មាន​?
កឹម សុខា​៖ 3000 (​ដុល្លារ​)
ស្រី​ពៅ​៖ បង​ឯង​ប្រាប់ថា 4
កឹម សុខា​៖ 4 ក៏ 4 (4000 ដុល្លារ​) ទៅ​អញ្ចឹង ខ្ញុំ​ក្រែងលោ​ចាយ​អស់​ទៅ ពិបាក​ថ្ងៃក្រោយ​រញ៉េរញ៉ៃ​ទៀតហើយ​
ស្រី​ពៅ​៖ ខ្ញុំ​ត្រូវការ​ប្រើប្រាស់ ហើយ​បង​ឯង​ឱ្យ​តិចពេក​
កឹម សុខា​៖ OK ឥឡូវ​ខ្ញុំ​ឱ្យ ឱ្យ​គ្រប់​ឱ្យ​ហើយ អញ្ចឹង​ខ្ញុំ​ឱ្យ 4000 ឱ្យ​ហើយ ចប់​ឱ្យ​ហើយ ខ្ញុំ​ដាក់ឱ្យ​ហើយ យកទៅ​ចាត់ចែង​គិតគូរ​រកស៊ី​ទៅ អញ្ចឹង​ខ្ញុំ​យកទៅដាក់​ឥឡូវ​ហើយ ហើយ​ថ្នាំ​ខ្ញុំ​ត្រៀម​ហើយ បើសិន​ជាមាន​ពេល​ខ្ញុំ​ឆាប់​ជួប​កន្លែង​ណាមួយ​ភ្លែត​ឱ្យ ព្រោះ​ដើរ​អត់​កើត ពួក​ហ្នឹង​វា​តាមដាន​រឿងរ៉ាវ​ច្រើនណាស់ វា​ពិបាក ជិះ​ទៅ​ខេត្ត​ទៅ​អី​ក៏​ពិបាក​ដែរ ទៅ​ខេត្ត​ក៏​វា​តាម​ដែរ​
​ស្រី​ពៅ​៖ មិនដែល​ទេ បង​ឯង​ទៅ​ខេត្ត​ក៏បាន​ដែរ បាន​ដូច​តែ​គ្នា​ហ្នឹង តែ​យើង​មិន​ចង់​
​កឹម សុខា​៖ ឥឡូវ​ឱ្យ ឱ្យ​ហើយ​ទៅ​ចប់​ទៅ ឈប់​នេះ (​អាច​ប្រហែល កឹម សុខា ឱ្យ​លុយ​បញ្ចប់​ជាមួយ​ស្ត្រី​នេះ ឬក៏​ស្ត្រី​នេះ​ដាក់​លក្ខ​ខ័​ណ្ឌ​អ្វីមួយ​ដល់ កឹម សុខា​) កុំឱ្យ​ពិបាក វា​ពិបាក​ទាំងអស់គ្នា មិនមែន​ពិបាក​តែ​ខ្ញុំ​ទេ យល់​ទេ​?

ស្រី​ពៅ​៖ ហ្នឹងហើយ​
កឹម សុខា​៖ ហើយ​យកទៅ​រកស៊ី​ទៅ ខ្ញុំ​ប្រឹងប្រែង​ប្រមូល​ឱ្យ​ប៉ុណ្ណឹង​ហើយ ដាក់​ទៅ 4 ហើយ​ខ្ញុំ​មាន​ថ្នាំ​ហើយ​ចាំមើល​បើ​ថា​ហ្អែ​ង​មក​បន្តិចទៀត ខ្ញុំ​ជិះឡាន ខ្ញុំ​ហុច​ឱ្យ​ត្រង់ណា​បន្តិច ហើយ​លុយ​ទៅ​មើល​ក្នុង​ហ្នឹង​ទៅ ឥឡូវ​ចេញមក
​ស្រី​ពៅ​៖ ហ្នឹងហើយ៕