ជំនួប​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ​ចិន​

ជំនួប​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ​ចិន​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​សភាពាណិជ្ជកម្ម​កម្ពុជា បានរៀបចំ​ជំនួប​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ​ចិន ក្រោម​អធិបតីភាព ឧកញ៉ា លី ហួរ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង លោកស្រី Annetta Li ប្រធាន​ដឹកនាំ​គណៈប្រតិភូ និង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Dong Meng Investment (Singapore) International PTE. LTD. ។​
​ជំនួប​ពាណិជ្ជ​កម្មនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​ធុរកិច្ច​រវាង​គណៈប្រតិភូ​ទាំងពីរ ស្វែងយល់​អំពី​សភាពាណិជ្ជកម្ម បរិយាកាស​សេដ្ឋកិច្ច និង​វិនិយោគ​កម្ពុជា ស្វែងរក​ឱកាស​វិនិយោគ និង​ដៃគូ​ពាណិជ្ជកម្ម​នៅ​កម្ពុជា៕