ចាប់ពី​ខែមករា​ឆ្នាំនេះ ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​បរទេស​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី និង​ស្ត្រី​រង​ខ្មែរ​ចំនួន​៥០​រូប​បាន​ត្រឡប់មកវិញ

ចាប់ពី​ខែមករា​ឆ្នាំនេះ ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​បរទេស​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី និង​ស្ត្រី​រង​ខ្មែរ​ចំនួន​៥០​រូប​បាន​ត្រឡប់មកវិញ



ភ្នំពេញ​៖ មន្ត្រី​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​០១ រូប  ឈ្មោះ  អ៊ុត  ស៊ី​អ៊ា​ម  អាយុ​៣០ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រះ​ម្លូ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​បាន​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ជាំ​ង​ស៊ី កាលពី​ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៣ តាមរយៈ​ការបោក​បញ្ឆោត​ពី​សំណាក់​មេខ្យល់​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ។

តាម​លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា ស្ត្រី​ខាងលើ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នៅ​រសៀល​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦ វេលា​ម៉ោង​៣ រសៀល តាម​ជើងយន្តហោះ K៦៦៥៩។

ចំណែក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី ខ្មែរ ០១ រូប ឈ្មោះ យ​ន គ​ន្ធា អាយុ ២៣ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពុងចាម ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ។

ពល​ការិនី យ​ន គ​ន្ធា បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ ទី ២៩ ខែ តុលា ឆ្នាំ ២០១៥ ដោយ​ធ្វើដំណើរ​តាម​រថយន្ត​កាត់​តាម​ប្រទេស​ថៃ និង​ដោយ​ធ្វើការ​លំបាក​ពេក ក៏បានរ​ត់ទៅ​ស្ថានទូត នៅ​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ថៅកែ​បាន​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី​រូបនេះ បន្ទាប់ពី​មានការ​ទាមទារ​យ៉ាង​ស្វិតស្វាញ​របស់​ស្ថានទូត​។ ពល​ការិនី យ​ន គ​ន្ធា   នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ១៦:០០ តាម​ជើងយន្តហោះ AK៥៣៤។

កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​- ចុក​ជូន​ដល់​ពល​ការិនី​ខាងលើ។

មន្ត្រី​អ្នកនាំពាក្យ​បញ្ជាក់ទៀតថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅក្រៅ​ប្រទេស បាន​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី និង​ស្ត្រី​រងគ្រោះ​កម្ពុជា ឲ្យ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ​ចំនួន​៥០​រូប ( គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦៕