​អត្ថប្រយោជន៍​នៃ​ពង​ទា​ក្បុង​

​អត្ថប្រយោជន៍​នៃ​ពង​ទា​ក្បុង​

​ពង​ទា​ក្បុង​គឺជា​ពង​ទា​ខ្មៅ​ដែល​មាន​សំបក​ពណ៌​ផ្កាឈូក​ដែល​អ្នកឃើញ​មាន​លក់​នៅ​តាម​ទីផ្សារ ហើយ​មាន​អ្នកខ្លះ​មិន​ដែល​បរិភោគ​វា​ទេ ឬ​មិន​ចេះ​ពិសារ​តែម្តង ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​មាន​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់​នោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅក្នុង​ពង​ទា​នេះ​មាន​វីតាមីន​A​ដែល​អាច​ជួយ​កាត់បន្ថយ​ជំងឺ​ផ្លូវដង្ហើម ធ្វើឲ្យ​អ្នក​ដកដង្ហើម​ស្រួល និង​ការពារ​សួត​អ្នក ម្យ៉ាងទៀត​វា​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ​ទៀត​ផង​។​
  2. ​ចំពោះ​អ្នក​ដែល​តែងតែ​ផឹកស្រា ពង​ទា​នេះ​នឹង​ជួយ​បន្សាប​ស្រា​អ្នក វា​នឹង​ជួយ​បំផ្លាញ​ជាតិពុល​ដែល​មាន​ក្នុង​ស្រា​នោះ​ដែល​មិន​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ ម្យ៉ាងទៀត​ប្រសិនជា​អ្នក​មាន​មុខ​ក្រហម ឬ​វិលមុខ​ក្រោយពេល​ដែល​ផឹកស្រា​រួច វា​នឹង​ជួយ​បំបាត់​អាកា​រៈទាំង​នោះបាន​ខ្លះ ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រួល​។​
  3. ​ប្រសិន​ជា​អ្នក​ជា​មនុស្ស​ដែល​តែងតែ​មាន​អាការៈ​ក្តៅ​ក្នុង នោះ​វា​ជា​ថ្នាំ​ដែល​អាច​ជួយ​ធ្វើឲ្យ​អាការៈ​នោះ​រាងធូរ​បាន​។​
  4. ​នៅក្នុង​ពង​ទា​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ទប់​ឈាម ដូចនេះ​ចំពោះ​នារី​ដែល​មក​រដូវ​ច្រើន​ហួសកំណត់​អាច​ពិសា​រពង​ទា​នេះ​បាន វា​នឹង​មិន​ធ្វើឲ្យ​អ្នក​ចេញឈាម​មក​ច្រើន​នោះ​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។