ទឹក​ឪឡឹក​ក្រឡុក ដើម្បី​បញ្ចេញ​ជាតិពុល​

ទឹក​ឪឡឹក​ក្រឡុក ដើម្បី​បញ្ចេញ​ជាតិពុល​

​មនុស្ស​គ្រប់គ្នា ដែល​មាន​ជាតិពុល​ច្រើន នៅក្នុង​រាងកាយ តែងតែ​ស្វែងរក​ការព្យាបាល ឬ​ការ​ហាត់ប្រាណ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ការព្យាបាល​ដោយ​ថ្នាំពេទ្យ មិនសូវ​ជា​បាន​ផល​នោះទេ ក្នុងករណី​ដែល​អ្នក បន្ត​ការ​ញ៉ាំ​អាហារ ដែល​ផ្តល់​ជាតិពុល​បន្ថែម ទៅក្នុង​រាងកាយ​របស់​អ្នក​។ ដូច្នេះ ចំណីអាហារ ពិត​ជា​សំខាន់​ណាស់ ក្នុងការ​កម្ចាត់​ជាតិពុល​។ ក្រៅពីនេះ វា​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ទៀតផង​។​

​បន្លែ និង​ផ្លែឈើ​ដែល​មាន​គុណភាព អាច​ជួយ​កម្ចាត់​ជាតិពុល តាម​លក្ខណៈ​ធម្មជាតិ និង​ទទួលបាន​ជោគជ័យ​ខ្ពស់​។ ក្រៅពី​ញ៉ាំ​ស្រស់ អ្នក​ក៏​អាច​កិន ឬ​ក្រឡុក​វា​ផងដែរ ដើម្បី​ឲ្យមាន​រសជាតិ កាន់តែ​ឆ្ងាញ់​ជាង​មុន​។​

​ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​ទឹក​ឪឡឹក​ក្រឡុក ដែល​វា​អាច​ជួយ​កម្ចាត់​ជាតិពុល ចេញពី​រាងកាយ​របស់​អ្នក បាន​ដោយ​ងាយៗ​។​

​ការរៀបចំ សម្រាប់​មនុស្ស ២ នាក់​
​រយៈពេល ១០ នាទី​

​គ្រឿងផ្សំ​
១. សាច់​ឪឡឹក​សុទ្ធ កន្លះ​ពែង​
២. ចេក ១ ផ្លែ (​ដាក់​ក៏បាន អត់​ក៏បាន​)
៣. ទឹកដោះគោ​ជូរ (​យក​ល្អ រសជាតិ​វ៉ា​នី​ឡា​) កន្លះ​ពែង​
៤. ទឹកកក​សមល្មម​
៥. ស្ករស កន្លះ​ស្លាបព្រា​កាហ្វេ​។​

​វិធី​ធ្វើ​
១. ចិត​ចេក​ជា​ចំណិត​តូចៗ​
២. ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា​
៣. ក្រឡុក​ឲ្យ​ម៉ត់​ជាការ​ស្រេច​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។