និស្សិត​អាមេរិក​ ដែល​កូរ៉េខាងជើង​កាត់​ទោស ជាប់​ចោទ​ពី​បទ​លួច​ផ្ទាំង​រូប​ភាព​លោក​ គីម ជុងអ៊ីល

និស្សិត​សញ្ជាតិ​អាមេរិក ដែល​ត្រូវ​ តុលាការ​កំពូល​ កូរ៉េខាងជើង កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ​រយៈ​ពេល ១៥ ឆ្នាំ​នោះ ត្រូវ​ជាប់​ចោទ​ពី​បទ​ ប៉ុនប៉ង​លួច​ផ្ទាំង​រូប​ភាព​ នៃ​អតីត​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ីល ដែល​នេះ​ត្រូវ​កូរ៉េខាងជើង​ចាត់​ទុក​ថា​ជា​សកម្មភាព​ប្រឆាំង​នឹង​ប្រទេស​ខ្លួន នេះ​បើ​តាម​ខ្សែ​វីដេអូ​ចាក់​ផ្សាយ​ចាក់​ផ្សាយ​លើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​ ក្នុង​តុលាការ នា​ពេល​កាត់​ទោស។ លោក Otto Warmbier ត្រូវ​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ពី​បទ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េខាងជើង។

 

សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស​ ថា​ការ​កាត់​ទោស​នេះ​ គឺ​ជា​រឿង​នយោបាយ នឹង​បាន​ស្នើ​ឲ្យ​កូរ៉េខាងជើង​ ដោះ​លែង​ និស្សិត​មក​ពី​សាកលវិទ្យាល័យ University of Virginia ដោយ​ដោះ​លែង​ដើម្បី​ឈរ​លើ​មូលដ្ឋាន​មនុស្ស​ជាតិ។ ការ​កាត់​ទោស​ធ្វើ​ឡើង​ក្រោយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​សា​ជា​ថ្មី​ ក្រោយ​ការ​ធ្វើតេស្ត​គ្រាប់​បែក​នុយក្លេអ៊ែរ​ និង បាញ់​រ៉ុកកែត​រយៈ​ចម្ងាយ​ឆ្ងាយ​កាល​ពី​ខែ​មុន​រួម​ទាំង​ការ​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​របស់​អង្គការ​សហប្រជាជាតិ​ផង។

 

ចំណែក​អ្នក​នាំ​ពាក្យ​សេតវិមាន​វិញ​ ថ្លែង​ថា​កូរ៉េខាងជើង​ បាន​កំពុង​ប្រើប្រាស់​ពលរដ្ឋ​ អាមេរិក ធ្វើ​ជា​កូន​អុក​ដើម្បី​បន្ត​របៀបវារៈ​នយោបាយ​របស់​ខ្លួន។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com