​មាន​កន្លែង​មើល​ជម្រើស​ជាតិ​ប៉ះ​ស៊ីរី ដោយ​មិន​អស់​លុយ​ហើយ

​ទីតាំង​ Cambodia Football ​Fan ​(​ជាប់​របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​) ​​នឹង​បើក​​បញ្ចាំង​ស្លាយ​​​ខ្នាត​តូច​​​ល្មម​​ឲ្យ​អ្នក​គាំទ្រ​មើល​ដោយ​សេរី​ ​សម្រាប់​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ និង​ប្រទេស​​ស៊ីរី ​នៃ​ការ​ប្រកួត​ជម្រុះ World Cup ២០១៨​ ​​​នា​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ។
 

 ​មាន​កន្លែង​មើល​ជម្រើស​ជាតិ​ប៉ះ​ស៊ីរី ដោយ​មិន​អស់​លុយ​ហើយលោក សែត ស៊ីវែន

 

លោក សែត ស៊ីវែន ​ម្ចាស់​ទីតាំង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​ថ្ងៃ​ក្រុម​ជម្រើស​​ជាតិ​កម្ពុជា​ប្រកួត​ជម្រុះ World Cup ​​ចុង​ខែ​នេះ ​លោក​ នឹង​បើក​ឲ្យ​អ្នក​គាំទ្រ​មើល​ការ​ប្រកួត​ដោយ​សេរី។ ​គ្រប់​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​​​កម្ពុជា​​នៅ​ក្រៅ​ប្រទេស​ ទីតាំង​របស់​លោក​មាន​​ Link ​អាច​មើល​បាន​​ទាំង​អស់។

 

​លោក​បន្ត​ថា មូល​ហេតុ​ដែល​លោក​បង្កើត​កម្មវិធី​នេះ​ឡើង​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ផុលផុស​ឡើង។ ​ជា​គម្រោង​របស់​លោក នឹង​មាន​ការ​ឧបត្ថម្ភ​ផ្សេងៗ ​ទៅ​លើ​​វិស័យ​បាល់ទាត់​របស់​​ខ្មែរ​នា​ពេល​អនាគត។

 

​​សូម​បញ្ជាក់​ថា នេះ​​ជា​លើក​ទី​មួយ​ប៉ុណ្ណោះ​ ដែល​លោក​​​ សែត ស៊ីវែន បង្កើត​ព្រឹត្តិការណ៍​ឲ្យ​អ្នក​គាំទ្រ​មើល​ការ​​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

 

 

​មាន​កន្លែង​មើល​ជម្រើស​ជាតិ​ប៉ះ​ស៊ីរី ដោយ​មិន​អស់​លុយ​ហើយ

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​