Vidic ចង់​​ធ្វើ​ជា​អ្នកចាត់ការ​​នៅ​អង់គ្លេស ពិសេស​នៅ​ Man Utd

Nemanja Vidic ចង់​ទៅ​ធ្វើ​អ្នកចាត់ការ​ទូទៅ​នៅ​ប្រទេស​អង់គ្លេស ថែម​ទាំង​បញ្ជាក់​ថា គេ​គឺជា​ម្នាក់​ក្នុង ចំណោម កីឡាករ​ចាស់​ៗ​ជា​ច្រើន​ទៀត​ដែល​ប៉ុនប៉ង​ដឹក​នាំ​នៅ​ក្លឹប Manchester United។

 

Vidic ចង់​​ធ្វើ​ជា​អ្នកចាត់ការ​​នៅ​អង់គ្លេស ពិសេស​នៅ​ Man Utd

 

អតីត​ខ្សែ​ការពារ​វ័យ​៣៤ឆ្នាំ​បាន​ប្រកាស​ចូល​និវត្តន៍​ជា​កីឡាករ​បាល់ទាត់កាល​ពី​ខែ​មករា ក្រោយ​រង​របួស​រ៉ាំរ៉ៃ ពេលលេង​នៅ Inter Milan ហើយ​នៅ​ពេលនេះរូបគេ​ប៉ុនប៉ង​ប្រឡូក​ក្នុង​ការងារ​ជា​អ្នក​ចាត់ការ​។

 

Vidic បាន​ប្រាប់​ថា៖ “កាល​លេង​នៅ Man Utd ខ្ញុំ​ធ្លាប់​ទទួល​ចំណេះ​ដឹង​ល្អ​ៗ​ពី​អ្នក​ចាត់ការ​ល្អ​បំផុត​ក្នុងពិភពលោក Sir Alex Ferguson។ គាត់​ត្រូវ​កីឡាករ​ជា​ច្រើន​សួរ​នាំពី​របៀប​ដឹកនាំ”។

 

នៅ​ពេល​ដែល​​គេ​សួរថាតើ​ចង់​ដឹកនាំ​នៅ Man Utd ក្នុង​ថ្ងៃ​អនាគត​ឬ​​អត់ Vidic បាន​ឆ្លើយ​តប​ថា៖ “វា​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ។ បើ​អ្នក​សួរ​កីឡាករ​ដទៃ​ទៀត ខ្ញុំ​ជឿជាក់​ថា អ្នក​នឹង​ទទួល​បាន​ចម្លើយ​ដូចគ្នា”៕

 

ចុច​អាន៖ Fans Barca ភាគ​ច្រើន ចង់​ប៉ះ​ Real នៅ​វគ្គ​៨​ក្រុម​ UCL

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal