Zlatan អាចទៅ​លេង​នៅ Arsenal ឬ Chelsea នៅ​រដូវកាល​ក្រោយ

Zlatan Ibrahimovic ​បញ្ជាក់​ថា​បើ​សិន​ជា​ទៅ​កាន់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មែន​ នឹង​លេង​តែ​នៅ​​ក្លឹប​ណា​ដែល​មាន​មូលដ្ឋានក្នុង​ទីក្រុង​ឡុដ៍​ប៉ុណ្ណោះ អាច​ជា Arsenal ឬ chelsea។

 

Zlatan អាចទៅ​លេង​នៅ Arsenal ឬ Chelsea នៅ​រដូវកាល​ក្រោយ

 

ខ្សែប្រយុទ្ធ​កម្ពស់​ខ្ពស់​របស់ Paris Saint-Germain បាន​ប្រកាស​ថា​នឹង​ចាកចេញ​ពី​ក្លឹប​ចុង​រដូវកាល នៅ​ពេលផុត​កុងត្រា​ដែល​នៅ​សល់។ ព័ត៌មាន​នៃ​ការ​ស្វែង​រក​ទ្រនំ​ថ្មី​របស់ Zlatan ត្រូវ​ក្លឹប​នានា​ពិសេស Arsenal បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ជាងគេ ក្នុង​នោះ West Ham United ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុងឡុងដ៍​ដែរ​នោះ ក៏​ចង់​បាន​ផង​ដែរតែ​ទំនង​ជា​មិន​អាច​ទៅ​រួច។

 

អតីត​កីឡាករ​របស់ Ajax, Juventus, Inter Milan, Barcelona និងAC Milan រូប​នេះ​នឹង​ចាកចេញ​ដោយគ្មាន​តម្លៃ​ខ្លួន តែ​ក្លឹប​ណា​ដែល​ចង់បាន​ ​ត្រូវ​ Zlatan ​ទាមទារ​ថ្លៃ​ពលកម្ម​ចំនួន ២១៦០០០ ដុល្លារ ក្នុង​១​សប្តាហ៍។

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ ស៊ុត​បញ្ចូល​ទី​បាន ៣៧​គ្រាប់​នៅ​រដូវ​កាល​នេះ ​គិត​ទាំង​សម្រាប់​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ។ ឆ្លង​កាត់​ការ​ប្រឡូក​លេង​ឲ្យ​ក្លឹប​ជាច្រើន​កន្លង​មក ​ម្ចាស់​អាវលេខ​១០​របស់ PSG រក​ចំណូល​បាន​សរុប ២០០លានដុល្លារ​ហើយ៕

 

ចុច​អាន៖Yaya Toure គំរាម​ចាកចេញ​បើ City មិន​បន្ត​កុងត្រា​ថ្មី​សប្តាហ៍​ក្រោយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail