ការ​ប្រកួត​កីឡា​អេឡិចត្រូនិក AK 2 League 2016 ចាប់​ផ្តើម​​ប្រកួត ស្អែក​

សហព័ន្ធ​​កីឡា​អេឡិចត្រូនិក​កម្ពុជា​​​បាន​រៀប​ចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញសា AK 2 ដែល​​មាន​ឈ្មោះ​ពាន​រង្វាន់ AK 2 League ប្រចាំ​ឆ្នាំ​២០១៦​ដែល​មាន​ក្រុមចំនួន​២០​ចូល​រួម​ប្រកួត​ប្រជែង។ ការ​ប្រកួត​លក្ខណៈ​សន្សំ​ពិន្ទុ​ដោយ​ក្រុម​ទាំង​​​២០​ត្រូវ​​ប្រកួត​គ្នា​ពីរ​ដង​​ពោល​គឺ​ប្រកួត​ទី​១​​សម្រាប់​ជើង​ទី​១ និង​​ប្រកួត​លើក​ទី​​ពីរ​​សម្រាប់​​ជើង​ទី​ពីរ​ដែល​មាន​លក្ខណៈ​​ក្នុង​ដី និង​ក្រៅ​ដី។ បន្ទាប់​ពី​ក្រុម​ទាំង​អស់​​ប៉ះ​គ្នា​ហើយ ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នឹង​ខ្លាច​ជា​ជើង​ឯក​​តែ​ម្តង។

 

ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មីនា​ ឆ្នាំ​២០១៦ នៅ​ហាង​អ៊ីនធឺណេត​ទាំង​៥​គឺ​  BG (Batttle Ground Cyber cafe), IR (IRON NET), 4G ( 4G Dota Net), s7 (SECTOR 7) និង TC (TRUE CYBER)៕ ព័ត៌មាន​ប្រាក់​រង្វាន់ និង​បន្ថែម​ទៀត សូម​ចុច...ទី​នេះ…

 

ខាង​ក្រោម​ជា​តារាង​ឈ្មោះ​ក្រុម​ទាំង​២០​ដែល​ត្រូវ​ប្រកួត​គ្នា​

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក AK 2 League 2016 ចាប់​ផ្តើម​​ប្រកួត ស្អែក​

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក AK 2 League 2016 ចាប់​ផ្តើម​​ប្រកួត ស្អែក​

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក AK 2 League 2016 ចាប់​ផ្តើម​​ប្រកួត ស្អែក​

 

អត្ថបទ៖ ជាន ចាន់រ៉ា