គូ​ស៊ីសាច់​ហុត​ឈាម​UCL វគ្គ​ ​៨ក្រុម​ចេញ​ហើយ ​តើ​ក្រុម​ណា​សង្ឃឹម​ឡើង?

៨​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ ជើង​ទីពីរ​បញ្ចប់​ទៅ​យ៉ាង​តាន​តឹង ឥឡូវ​នេះ​ លទ្ធផល​ចាប់​គូ ​ដែល​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចេញ​មុន​នេះ​បន្តិច។

 

Barcelona ត្រូវ​ជួប AT Madrid។ ដូច្នេះ​ ​ក្តី​ប្រាថ្នា​របស់​អ្នក​គាំទ្រ ​ក្លឹប​អ្នក​​​ការពារ​ជើង​ឯក UCL  ខក​ចិត្ត​ទាំង​ស្រុង​​​​​បន្ទាប់​ពី​ Fan របស់​ក្លឹប​ខ្លាំង​​អេស្ប៉ាញ​មួយ​នេះ ​ចង់​ជួប គូប្រជែង​ក្នុង​លីគ La Liga នៅ​UCL វគ្គ ៨ក្រុម ខណៈ​ដែល Enrique [គ្រូ​បង្វឹក​ឆ្នើម​របស់​Barca] អះអាង​ថា ​មិន​ញញើត​ក្រុម​ណាមួយ​ទេ ក្នុង​ចំណោម ៧ក្រុម​ក្នុង​វគ្គ​នេះ។

 

តួ​ឯក​របស់មេឃខៀវ Man City  Aguero ​អាច​ធូរ​ចិត្ត​បន្តិច ក្រោម​ Man City ចាប់​ឆ្នោត​ប៉ះ PSG ដោយ​គេច​ផុត​ពី ក្រុម២ [Barca និង​ Bayern] ​ដែល​គេ​បន់​ស្រន់​មិន​ចង់​ជួប។ Man City របស់ ​Manuel Pellegrini  គឺ​ជា​ក្រុម​ខ្លាំង​តែ ១គត់​របស់​អង់គ្លេស ដែល​ឡើង​មក​ដល់​វគ្គ​នេះ ​ក្រោយ​ពី​ PSG ទម្លាក់ Chelsea និង កាំភ្លើង​ធំ Arsenal ធ្លាក់​ដោយ​ Barcelona។

 

គូ​ស៊ីសាច់​ហុត​ឈាម​UCL វគ្គ​ ​៨ក្រុម​ចេញ​ហើយ ​តើ​ក្រុម​ណា​សង្ឃឹម​ឡើង?

 

តើ​អ្នក​ជា Fan ផ្កាប់​មុខ​របស់​ក្រុម​ណា? សង្ឃឹម​បាន​ឡើង​ទៅ​វគ្គ ១/២ ​ប៉ុន្មាន​ភាគរយ? ហ៊ាន​ទាយ​ទេថា ​៤ក្រុម​ចុងក្រោយ ក្រុម​ណា​ខ្លះ?

 

 

ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ ​uefachampionsleague​

  • គូ​ស៊ីសាច់​ហុត​ឈាម​UCL វគ្គ​ ​៨ក្រុម​ចេញ​ហើយ ​តើ​ក្រុម​ណា​សង្ឃឹម​ឡើង?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:កីឡា
Tags: