ទស្សនា កោះ​ផ្តៅ ខេត្តក្រចេះ

6 Videos


*​​កោះ​ផ្តៅ
​ដើម្បី​បាន​ទៅដល់​កោះ​ផ្តៅ គេ​ត្រូវ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧ ឆ្ពោះទៅកាន់​ទឹកដី​ខេត្តក្រចេះ ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជាង ៦ ម៉ោង លុះ​ពេលទៅដល់​ទី​រួម​ខេត្តក្រចេះ​ហើយ​នោះ ភ្ញៀវ ទេសចរ​ទាំងឡាយ​ត្រូវ​បន្តដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ​ឆ្ពោះទៅកាន់​ស្រុក​សម្បូណ៌ ក្នុង​ចម្ងាយ​ផ្លូវ ៣៦ គីឡូម៉ែត្រ រួច​ជិះទូក​ប្រហែលជា ៨ គីឡូម៉ែត្រ​ទៀត នោះ​នឹង​បាន​ទៅដល់​កោះ​ផ្តៅ ដែល​ស្ថិតនៅក្នុង​ឃុំ​កំពង់ចាម ស្រុក​សម្បូណ៌ ខេត្តក្រចេះ ជាក់​ជាមិនខាន ។

M88


នៅ​រដូវប្រាំង កោះ​ផ្តៅ​មាន​អំណោយផល និង ផ្តល់នូវ​ទិដ្ឋភាព​ប្លែក​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដោយ​ពួកគេ​អាច​ដើរ​លម្ហែកាយ​តាម​ឆ្នេរ​ខ្សាច់ ជិះទូក​គយគន់​សម្រស់​ទេសភាព​តាម​ដង​ទន្លេ ទស្សនា​សត្វ​ផ្សោត ទស្សនា​ព្រះ​សុរិយា​អស្តង្គត ការនេសាទ​ជា​លក្ខណៈ​គ្រួសារ ដើរ​ទស្សនា​តាម​ភូមិស្ថាន​អ្នកស្រុក ឈ្វេងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​ប្រកប​របរ​កសិកម្ម និង ទស្សនាការ​បង្ហាញ​នូវ​ប្រពៃណី​ទំនៀមទម្លាប់​លៀងអារក្ស អ្នកតា របស់​អ្នកភូមិ​កោះ​ផ្តៅ ប្រកបដោយ​ភាព​ជក់ចិត្ត​ដិតអារម្មណ៍​ថែម​ទៀតផង ។ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ផ្តៅ​នេះ គឺជា​សហគមន៍​មួយ​ដែល​ទើប តែ​បង្កើតឡើង បច្ចុប្បន្ននេះ​កំពុង​ទទួល​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំ​ណាក់​ភ្ញៀវទេសចរ​បរទេស ។

ទស្សនា កោះ​ផ្តៅ ខេត្តក្រចេះ

បន្ទាប់ពី​ជនបរទេស​ទៅលេង​កម្សាន្ត​នៅ​កោះ​ផ្តៅ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​ភាព​ធូរធារ​មួយកម្រិត​ផងដែរ ដោយ​បានទទួល​ប្រាក់កម្រៃ​ពី​សេវាកម្ម​ទេសចរណ៍​នៃ​ការលក់ដូរ​ម្ហូប អាហារ និង ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​បរទេស ពីព្រោះ​ពួកគេ​ភាគច្រើន​នៅពេល​បាន​ទៅដល់​កោះ​ផ្តៅ ហើយ​តែងតែ​ស្នាក់នៅ​ដើម្បី​ចង់ឃើញ​ការរស់នៅ​របស់​ប្រជាជន​នៅ​ទីនោះ ។ តំបន់​កោះ​ផ្តៅ​បាន​ផ្តល់នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​បរទេស​យ៉ាង​កក់ក្តៅ ជាពិសេស​ជាងនេះទៀត​ពួកគេ​ក៏​អាច​ភ្លក្ស​រសជាតិ​ផ្លែឈើ និង ម្ហូបអាហារ​តាមបែប​ជនបទ​ដូចជា សម្លកកូរ សម្ល​កូន​ត្រី ទឹកគ្រឿង​កង្កែប ត្រី​ស្រែ​អាំង​ជ្រលក់​ទឹកត្រី​អម្ពិល​ខ្ចី ជាដើម ព្រមទាំង​បាន​សប្បាយរីករាយ​ជាមួយ​ប្រជាជន​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​ដំណាំ​ដាំ​ដុះ ។

ក្នុងការ​ស្នាក់នៅ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ផ្តៅ ភ្ញៀវទេសចរ​បរទេស​ទាំងឡាយ​នឹង​បាន​ស្រស់ ស្រាយ​បន្ថែមទៀត​ជាមួយនឹង​ការ​ជិះ​រទេះគោ ជិះទូក​តាម​ដង​ទន្លេ និង ទស្សនា​ផ្ទាំងទស្សនីយភាព​ព្រះ​សុរិយា​អស្តង្គត រាល់​ទិដ្ឋភាព​ដ៏​កម្រ​នេះ​គឺមាន​នៅតែ​តំបន់​កោះ​ផ្តៅ​តែមួយ​ប៉ុណ្ណោះ ។ នៅមាន​សភាវៈ​នៃ​ធម្មជាតិ​ប្លែកៗ​ជាច្រើន​ទៀត​នៅ​កោះ​ផ្តៅ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ទស្ស​នា​កម្សាន្ត ។ ប្រសិនបើ​ពួកគេ​ទៅលេង​នៅ​ខែវស្សា ពួកគេ​អាច​ឈ្វេងយល់ និង ចូលរួម​សាកល្បង​ដក​ស្ទូង​ធ្វើស្រែ​ចម្ការ​ជាមួយ​ប្រជាជន​ប្រកបទៅដោយ​ភាពស្និទ្ធស្នាល និង ប្លែក​អារម្មណ៍ ។

ទស្សនា កោះ​ផ្តៅ ខេត្តក្រចេះ

មិនតែប៉ុណ្ណោះ​គេ​អាច​ទៅ​ទស្សនាការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដូចជា បង់សំណាញ់ ដាក់មង ចងសន្ទូចរ​បស់បង​ប្អូន​ប្រជាជន ដើម្បី​យក​ត្រី​ទឹកសាប​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ព្រមទាំង​អាច​ឈ្វេងយល់​ពី​ការសិក្សា​របស់​ក្មេងៗ នៅ​ទីជនបទ​នៅ​កោះ​ផ្តៅ​នៃ​ប្រទេស​កម្ពុជា​ផងដែរ ។​ បន្ទាប់ពី​ការ​បង្ហាញជូន​ខាងលើនេះ អាច​និយាយបានថា សហគមន៍​អេកូ​ទេសចរណ៍​កោះ​ផ្តៅ​គឺជា​គោលដៅ​ដំណើរ​ទេសចរណ៍​ដ៏​សំខាន់​របស់​ជនបរទេស ពីព្រោះ​នៅ​ទីនោះ​គឺជា​ដែនដី​ដែលមាន​ទេសភាព​ចម្រុះ​គួរ​ឲ្យ​ត្រេកត្រអាល ។

យើង​ដឹង​ហើយ​ថា នៅលើ​ទឹកដី​ខេត្តក្រចេះ​ដែលមាន​ទីតាំងនៅ​ខាងកើត​ទន្លេមេគង្គ​មាន​តំបន់​ទេសចរណ៍​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ រួមទាំង​អន្លង់​សត្វ​ផ្សោត​ដ៏​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដូចជា​នៅ​កោះ​ផ្តៅ​នេះ​ជាដើម​គឺ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ដែល​ជនបរទេស​ចូលចិត្ត​ធ្វើដំណើរ​ទៅ​ទស្សនា ។​… នឿន​