ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ ជួសជុល​ប្រាសាទ​គោកចក​

6 Videos


​អ្នកជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា និង ​ជួសជុល ពង្រឹង​ឡើងវិញ​។​ការងារ​នេះ ចំណាយពេល​ជាង ​១​ ឆ្នាំ​មកហើយ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤​ មក​។​ ​អ្នកស្រី នេ​ត ស៊ី​មន មន្ត្រី​ផ្នែក​បុរាណវិទ្យា​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​ថា ប្រាសាទ​គោកចក ជា​សំណង់​ធ្វើ​ពី​ឥដ្ឋ ដែល​សាងសង់ឡើង​ក្នុង​សតវត្ស​ទី​៩​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​រ្ម័​នទី​៣​។

ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ ជួសជុល​ប្រាសាទ​គោកចក​

M88


អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង លោក ហង់​រី ម៉ា​ហ្សា​ល ធ្លាប់​មក និង​បាន កត់ត្រា​ពី​ការប្រទះឃើញ​ប្រាសាទ​គោកចក​នេះ ក្នុង​ឆ្នាំ​១៩១៩ ហើយ​សាលា​បារាំង ចុង​បូព៌ា បានចាប់ផ្តើម សម្អាត​ព្រៃ និង​កាយ​ដី ដែល​គរ​ក្បែរ​ប្រាសាទចេញ​ជា​រូបរាង​ប្រា សាទ​ច្បាស់​ឡើងវិញ នៅ​ឆ្នាំ​១៩៥១​។​

ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ ជួសជុល​ប្រាសាទ​គោកចក​

លោក ស្រ៊ុន តិច អ្នកជំនាញ​បុរាណវិទ្យា ដែល​កំពុង​ដឹកនាំ​ធ្វើ​កំណាយ​នៅ ប្រាសាទ​បាន​រៀបរាប់ថា តាមរយៈ​កំណាយ​នេះ យើង​សង្កេតឃើញថា ការខូចខាត​នៃ ប្រាសាទ​គោកចក​នេះ អាច​បណ្តាលមកពី​មូលហេតុ​ពីរ​យ៉ាង​គឺ ដោយសារ​បញ្ហា​ខឿន និង​ដើមឈើ​ដុះ​ពីលើ​។​ការ​ទ្រុឌទ្រោម​នៃ​ប្រាសាទ​នេះ មាន​បញ្ហា​ពីរ ដែល​បណ្តាល​ឲ្យ​ខូចខាត​។

ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ ជួសជុល​ប្រាសាទ​គោកចក​

ទី​១ ​គឺ​បរិយាកាស ដែលមាន​ព្រៃ​ហ្នឹងឯង​។ ទី​២ មាន​បញ្ហា​ហែក​ញែក​ជញ្ជាំង​ប្រាសាទ គឺ​បណ្តាលមកពី​ខឿន​ប្រាសាទ​ផ្ទាល់​។ ការជួសជុល ប្រាសាទ​នេះ គឺ​រៀប​ខឿន​ពី​ឥដ្ឋ រួច​បាន​រៀប​ថ្មបាយក្រៀម​ហើយ ទើប​ដាក់​ឥដ្ឋ​មួយ​ជាន់​ទៀត ការធ្វើ​ដូចនេះ ថ្មបាយក្រៀម និង ឥដ្ឋ វា​អត់​មាន កម្លាំង ខាំ​ភ្ជាប់​គ្នា​ខ្លាំង ដូចជា​ថ្មបាយក្រៀម និង​ថ្មបាយក្រៀម​ទេ​។

ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ ជួសជុល​ប្រាសាទ​គោកចក​

​ជាទូទៅ ក្នុង​តំបន់​អង្គរ ខឿន គេ​ច្រើនតែ រៀប​ពី​ថ្មបាយក្រៀម ព័ទ្ធ​ដោយ​ថ្មភក់ ដូចនេះ ទើប​យើង​ឃើញ​ប្រាសាទ​​ជាច្រើន ដែល​ជួប​បញ្ហា​ញែក​ហែក​ខឿន ដោយសារ​បញ្ហា​ខឿន​នេះ​៕ សុថា​ត់​

ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ ជួសជុល​ប្រាសាទ​គោកចក​