កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​

6 Videos


កោះ​តា​ដា ជា​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ ដែល​ទើបតែ​បង្កើតឡើង ហើយ​រមណីយដ្ឋាន កោះ​តា​ដា នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ខ្មែរ និង​បរទេស​ទៅ​កម្សាន្ត ជា​ហូរហែរ​ឥត​ដាច់ ដោយសារតែ​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ជួរ​ភ្នំ គួរ​ឲ្យ​ទាក់ភ្នែក នៅតាម​ផ្លូវ ឡើងទៅ​កាន់​ទីនោះ រមណីយដ្ឋាន​នេះ ស្ថិតនៅក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត​។ បើ​ចង់ទៅ​ទស្សនា​រមណីយដ្ឋាន កោះ​តា​ដា នេះ យើង​ត្រូវ​ធ្វើដំណើរ​ពី​ខេត្តកំពត​តាមផ្លូវ​ឆ្ពោះទៅ​​រមណីយដ្ឋាន​ទឹកឈូ អ្នកនឹង​ចំណាយពេល​ប្រហែល​៣០ នាទី​ឬ​លើស​នេះ​បន្តិចបន្តួច​។​

កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​

M88


ទៅ​ហួស​រមណីយដ្ឋាន​ទឹកឈូ​ប្រហែល ៥ គីឡូម៉ែត្រ លោក អ្នកនឹង​ឃើញ​ផ្លូវបត់​ចូល រមណីយដ្ឋាន​ទឹកធ្លាក់ កោះ តា​ដា​នេះ ដោយ​ត្រូវ​ចំណាយពេល​ឡើងទៅ​ប្រហែល ១៥ ទៅ ២០ នាទី​ទៀត​។ ស្ថានភាព​ផ្លូវ​មិនជា​ស្រួល តែ​ក៏​មិន​ពិបាក​ខ្លាំង​នោះដែរ ព្រោះ​គេ​ទើបតែ​ឈូសឆាយ ធ្វើ​ថ្មីៗ​ដែល​រថយន្ត និង​ម៉ូតូ​អាច​ឡើង​ទៅដល់​។​រថយន្តទាបៗ​អាច​ពិបាក​ឡើង​បន្តិច​​ព្រោះ​អាចមាន​ជង្ហុក និង​ផ្លូវ​មិន​ស្មើ ដោយ​អន្លើៗ​។​

កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​

ចំណុច​ដែល​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​មួយ​​ទៀត​គឺ ស្ថានភាព​ផ្លូវ​អាច​រអិល​ដោយ​កន្លែង​នៅពេល​មាន​ភ្លៀង​ធ្លាក់ ដូច្នេះ​គួរ​ជ្រើស​​រើស​ពេលវេលា ដែល​មិនមាន​ភ្លៀង​ឡើងទៅ​កម្សាន្ត ទើប​ជាការ​ល្អ​។​ចាប់តាំងពី​ផ្លូវ​ចូលទៅ លោកអ្នក​​នឹង​ឮ​សំឡេង​ទឹក​ហូរ​តាម​ប្រឡាយ​ក្បែរផ្លូវ ដោយ​នាំ​អារម្មណ៍​លោក អ្នក​ឲ្យ​នឹក​ដល់​ទឹកធ្លាក់​ដែល​ត្រូវ​ទៅលេង​តាំងតែ​ពី​ច្រកចូល​រួចទៅហើយ​។

កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​

នៅ​ទីនោះ លោក អ្នកនឹង​ឃើញ​ផ្លាក​បង្ហាញ​​ទិសដៅ​ពីរ​ទី ១ គឺ ទឹកធ្លាក់​ថ្ម​តា​ដា (​ប្រហែល ៤០០ ម៉ែត្រ​) និង​ទឹកផុស​តា​ដា​រូង​ចន្ទ (​ចម្ងាយ ២១០ ម៉ែត្រ​ពី​ទីនោះ​)​។ សម្រាប់​ទឹកផុស​តា​ដា​រូង​ច័ន្ទ ភ្ញៀវទេសចរ​អាច​បើករថយន្ត​​ឡើងដល់​កន្លែង​ងូតទឹក និង​អង្គុយលេង​តែម្ដង​។ ទឹកផុស​តា​ដា​រូង​ចន្ទ​មិនសូវ​ជាធំ​ប៉ុន្មាន​ទេ​​តែ​អាច​ឲ្យ​មនុស្ស​ងូតទឹក​ដ៏​ត្រជាក់​ឆ្លុះ​មើលឃើញ​ដល់​បាត យ៉ាង​សប្បាយរីករាយ​ផងដែរ ហើយ​នៅលើ​នោះ មាន​ខ្ចុ​ស​មួយចំនួន​សម្រាប់​អ្នក​ទៅលេង​ជា​​ក្រុមៗ​ឬ​ជា​លក្ខណៈ គ្រួសារ​ជួល​សម្រាក​កម្សាន្ត​បាន​។​

កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​

ងាក​មក​ទឹកធ្លាក់​តា​ដា​វិញ លោកអ្នក​អាច​នឿយហត់​ក្នុងការ​ឡើងទៅ​កម្សាន្ត​នៅ​ទីនោះ​បន្តិច ព្រោះ​មាន​ចម្ងាយ​ឆ្ងាយ​ជាង និង​ចោត​ជាង​ហើយ​មាន​មធ្យោបាយ​តែមួយ​សម្រាប់​ឡើងទៅ​​ទីនោះ​គឺ​ថ្មើរជើង​។ តែ​ពេល​ឡើងទៅ​ដល់​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ ដោយសារ​ចំហាយ​ទឹកធ្លាក់​ដ៏​ត្រជាក់​ដូច​ទឹកកក កន្លែង​អង្គុយលេង និង​ការ​គយគន់​មើល​ទេសភាព​ពី​កំពូលភ្នំ​ដ៏​ស្រស់ត្រកាល​។​ជា​រៀងរាល់ថ្ងៃ គេ​សង្កេតឃើញ​មាន​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​ឥត​ដាច់​ចន្លោះ​ពី ១០០ ទៅ ២០០ នាក់ មិន​ថា ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃ​ធម្មតា​ឡើយ​៕ សុថា​ត់​ ​

កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​

កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​

កោះ «​តា​ដា​» ជា​រមណីយដ្ឋាន​ថ្មី ដែល​កំពុងតែ​ពេញនិយម​