ប្រាសាទ​បាយ​ង់​កោរ ទាមទារ​ជួសជុល​

6 Videos


​ខេត្តតាកែវ ជា​ទឹកដី​ដ៏​ចំណាស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​បន្សល់ទុក​នូវ​វប្បធម៌​ដ៏​ចំណាស់ៗ​ជាច្រើន រហូតមកដល់​សព្វថ្ងៃ​នេះ ។ ក្នុងនោះ​ប្រាសាទភ្នំ​បា​យង់​កោរ ក៏​ជា​ប្រាសាទ​មួយ ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រាសាទ​នានា​ជាច្រើន​នៅលើ​ទឹកដី​ខេត្តតាកែវ ។ ប្រាសាទ​នេះ​ត្រូវបាន​សង់​នៅលើ​កំពូលភ្នំ​បាយ​ង់​កោរ មាន​វ័យ​ចំណាស់​ទៅហើយ ។​

ប្រាសាទ​បាយ​ង់​កោរ ទាមទារ​ជួសជុល​

M88


​លោក ង៉ែត ច​ន្ទ័​តារា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវ​បានឱ្យដឹងថា ប្រាសាទ​បាយ​ង់​កោរ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ (​នៅលើ​កំពូលភ្នំ​បា​យង់​កោរ​) មាន​ចម្ងាយ ១២១ គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ ។ ប្រសិនបើ​គេ​ធ្វើដំណើរ​តាម​រថយន្ត គឺ​ត្រូវ​ប្រើពេល​ជាង​បី​ម៉ោង ក្នុងទិសដៅ​ឆ្ពោះទៅ​តាមផ្លូវ​ជាតិ​លេខ ២ កាត់​តាម​ស្រុក​បាទី ស្រុក​សំរោង ស្រុក​ដូន​កែវ និង ស្រុក​ទ្រាំង ។ បើសិនជា​យើង​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តតាកែវ​វិញ គឺមាន​ចម្ងាយ​តែ ៤៣ គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅ​ប៉ែក​ខាងត្បូង​ទី​រួម​ខេត្ត ឆ្ពោះទៅ​ស្រុក​គិរីវង់ នោះ​នឹង​បាន​ទៅដល់​ប្រាសាទភ្នំ​បាយ​ង់​កោរ ។

ប្រាសាទ​បាយ​ង់​កោរ ទាមទារ​ជួសជុល​

ប្រាង្គ​ប្រាសាទ​បា​យង់​កោរ​ត្រូវបាន​បុព្វបុរស​ខ្មែរ​ស្ថាបនា​ឡើង​នៅលើ​កំពូលភ្នំ​បាយ​ង់​កោរ​មាន​កម្ពស់ ៣១៣ ម៉ែត្រ និង មាន​ជណ្តើរ​ធ្វើ​អំពី​ស៊ីម៉ងត៍​មាន​ចំនួន ៣៩០ កាំ ។ ប្រាសាទ​នេះ​កសាងឡើង​នៅក្នុង​សតវត្សរ៍​ទី ៧ ពី​ឆ្នាំ ៦១៥ ដល់​ឆ្នាំ ៦៣៥ ដោយ ស្នា​ព្រះហស្ត​ព្រះបាទ ភ​វ​វរ្ម័ន ទី ២ ធ្វើ​អំពី​ថ្មបាយក្រៀម ឥដ្ឋ និង ថ្ម​ស៊ី​ស្ត ថ្ម​ទ្រនាប់ ដែលមាន​បណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ។ ក្រៅពី​ប្រាសាទ​បា​យង់​កោរ​នេះ​នៅលើ​ភ្នំ​បាយ​ង់​កោរ​ក៏​នៅមាន​ប្រាសាទបុរាណ​ចំនួន​បួន​ទៀត​ដែល​នៅក្បែរនោះ​គឺ ប្រាសាទ​ព្រះ​គោ ប្រាសាទ​កា​ណា​ង​ខាងលិច​ប្រាសាទ​កា​ណា​ង​ខាងកើត និង ប្រាសាទ​កំពូល​កា​ណង់ ។

ប្រាសាទ​បាយ​ង់​កោរ ទាមទារ​ជួសជុល​

ការសាងសង់​ប្រាសាទ​ទាំងនេះ​ឡើង​គឺ​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញសាសនា​។ បច្ចុប្បន្ន​ប្រាសាទ​បា​យង់​កោរ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ទឹកដី​ខេត្តតាកែវ ដែលមាន​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ទៅ​ទស្សនា ដើម្បី​ឈ្វេងយល់​ស្នាដៃ និង កេរដំណែល​នៃ​បុព្វបុរស​ខ្មែរ​យើង ។ ដំបូល​ប្រាសាទ​បា​យង់​កោរ​ធ្វើ​អំពី​ឥដ្ឋ​សាងសង់​របៀប​ពី​ធំ​ទៅ​តូច បច្ចុប្បន្ន​ទទួលរង​ការខូចខាត​ដោយ​អន្លើៗ​ដោយសារតែ​សំណឹក​ធម្មជាតិ​ទឹកភ្លៀង និង រុក្ខជាតិ​ដុះ​លើដំបូល ។ នៅ​ផ្នែក​កណ្តាល​មាន​ក្បាច់ចម្លាក់​ស្ថិតក្នុង​រង្វង់ ក្បាច់​គូ​ឌុ​ដ៏​ធំ​ដែល​លម្អ​ទៅដោយ​ក្បាច់​រំយោល ។

ប្រាសាទ​បាយ​ង់​កោរ ទាមទារ​ជួសជុល​

ចំណែកឯ​នៅ​អម​សងខាង​ផ្នែក​ជណ្តើរ​ឡើង​ខាង​កើតមាន​ចម្លាក់​ធ្វើ​អំពី​ថ្មភក់​បែរមុខ​ទៅ​ទិសខាងកើត ដោយ​ក្បាច់​ផ្កា​ភ្ញ្ញី​វល្លិ​នៅ​នឹង​ស៊ុមទ្វារ និង នៅ​សងខាង​ស៊ុមទ្វារ​មាន​សសរ​ពេជ្រ​រាង​ពហុកោណ​លម្អ​ដោយ​ក្បាច់​ចិញ្ចៀន និង អង្កាំ​ទ្រ​ផ្តែរ​ដ៏​ធំ​មួយ​នៅ​ពីលើ ដែលមាន​ចម្លាក់​រាហូ តែ​មិនសូវ​ល្អ​ទេ ។ ក្រៅពីនេះ​មាន​ទ្វារបញ្ឆោត​ចំនួន​បី​ទៀត​ដែល​គ្រប់​ទ្វារ​លម្អ​ដោយ​ក្បាច់​ផ្កាចន្ទន៍ ទ្រ​ផ្តែរ​ដែលមាន​ចម្លាក់​លើ​ឥដ្ឋ​ដូចគ្នា​នឹង​ទ្វារធំ​ដែរ ដែល​ប្រាសាទ​បា​យង់​កោរ នេះ​ត្រូវបាន​កសាង​នៅលើ​ផ្ទៃដី​ប្រមាណ ៣០ ម៉ែត្រ​គុណ​នឹង ២០ ម៉ែត្រ មាន​ជើងទៀន​ធ្វើ​ពី​ថ្មបាយក្រៀម​ធំៗ​ព័ទ្ធជុំវិញ​ដូចជា​របង និង នៅ​ពីមុខ​មាន​ប៉ម​យាម​ចំនួន​បី សម្រាប់​ការពារ​សន្តិសុខ​នា​សម័យ​នោះ ។

ប្រាសាទ​បាយ​ង់​កោរ ទាមទារ​ជួសជុល​

ជណ្តើរ​ឡើង​ធ្វើ​អំពី​ថ្មបាយក្រៀម​ដូចគ្នា​ចំនួន ៣៩០ កាំ ។ ប​ច្ច​ប្បុន្ន​នេះ​ទោះបីជា​មានការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ជំនាញ​ខិតខំ​ការពារ​ប្រាសាទភ្នំ​បាយ​ង់​កោរ​យ៉ាងណាក្តី ដោយសារតែ​វ័យ​ដ៏​ចំណាស់​របស់​ប្រាសាទ​នេះ​ទាមទារ​ឱ្យមាន​ការជួសជុល និង ការថែទាំ​ជា​ចម្បង ៕ នឿន​