ប្រាសាទបន្ទាយក្តី​មាន​ក្បាច់រចនា​រស់​រវើក​

6 Videos


​ប្រាសាទបន្ទាយក្តី​ក៏​ជា​ប្រាសាទ​មួយ​ដែលមាន​ក្បាច់រចនា​ដ៏​វិចិត្រ​មិន​ចាញ់​ប្រាសាទ​ល្បីៗ ដទៃទៀត​ឡើយ ហើយ​ប្រាសាទ​នេះ​ទទួលបានការចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា ។ ជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​នៅ​ប្រាសាទបន្ទាយក្តី​យ៉ាងច្រើន ហើយ​ភ្ញៀវទេសចរ​មួយចំនួន​ដែល​បានទៅ​ទស្សនា​នៅ​ទី​នោះបាន​កោតសរសើរ​ក្បាច់រចនា​យ៉ាង​រស់​រវើក​របស់​ប្រាសាទ​មួយ​នេះ ។​

ប្រាសាទបន្ទាយក្តី​មាន​ក្បាច់រចនា​រស់​រវើក​

M88


​ប្រាសាទបន្ទាយក្តី​ជា​ប្រាសាទ​មួយ​ដែល​កសាងឡើង​ដោយព្រះបាទជ័យវរ្ម័ន ទី ៧ បច្ចុប្បននេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់​ឃើញថា ជាទី​កន្លែង​មួយដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ហើយ​ភ្ញៀវទេសចរដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​នេះ​តែងតែ​លាន់មាត់​កោតសរសើរ​ពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរជំនាន់​ដើម ។​

​តាម​ឯកសារ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប​បង្ហាញថា ប្រាសាទបន្ទាយក្តី​មានទីតាំង​បច្ចុប្បន្ន​ស្ថិតនៅ​ក្នុងភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ចម្ងាយ ១១ គីឡូម៉ែត្រ ពី​ទីប្រជុំជន​ក្រុង​សៀមរាប និង ស្ថិតនៅ​ជាប់​នឹង​ប្រាសាទតា​ព្រហ្ម ទិសអាគ្នេយ៍ បើ​ធ្វើដំណើរ​តាមផ្លូវ​ខាងកើត​អង្គរវត្តត្រូវ​ឆ្លងកាត់​តាម​ប្រាសាទ​ក្រវាន់ ។ នៅក្នុង​តួ​ប៉ម​ប្រាសាទ​មាន​ចំនួន ១២ កំពូល និង កំពែង ១ គីឡូម៉ែត្រ ព្រមទាំងមាន​កន្លែង​សក្ការបូជា​ជាច្រើន​ទៀតផង ។

ប្រាសាទបន្ទាយក្តី​មាន​ក្បាច់រចនា​រស់​រវើក​

ប្រាសាទបន្ទាយក្តី​កសាងឡើង​មុនគេ​បង្អស់​ក្នុងចំណោម​ប្រាសាទ​ដទៃទៀត​ដោយព្រះបាទ ជ័យវរ្ម័ន ទី ៧ នៅ​កំលុង​ឆ្នាំ ១១៨០ នៅ​ចុង សតវត្សរ៍​ទី ១២ ដើម​សតវត្សរ៍​ទី ១៣ ដែល​ព្រះអង្គ​កសាងឡើង​ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធសាសនាមហាយាន ។ ប្រាសាទបន្ទាយក្តី​ត្រូវបាន​កសាងឡើង​ពី​ថ្មបាយក្រៀម និង ថ្មភក់ រចនាបថ តាមបែប​បាយ័ន តា​ព្រហ្ម ព្រះខ័ន ក្រោលគោជាដើម ។ រជ្ជកាល​នោះព្រះបាទ ជយ​វរ្ម័ន ទី ៧ ព្រះអង្គ​បាន​កសាងឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​គ្រូ​របស់​ព្រះអង្គ នដូចជា​ខ្លោងទ្វារ ចំនួន ៤ ដែល​តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង ៤ ។

ប្រាសាទបន្ទាយក្តី​មាន​សណ្ឋាន​ស្រ ដៀង​នឹង​ប្រាសាទតាព្រហ្ម និង ប្រាសាទព្រះខ័ន​ដែរ ប៉ុន្តែ​មាន​ទំហំ​តូច​ជាង ។ គោ​បុ​រៈ ង ៤ ន្លែង ន​ព្រះ​ភក្ត្រ​របស់​ព្រះ​អលោ​កិ​តេ​ស្វរៈ បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​ដូចប្រាសាទបាយ័ន​ដែរដោយមាន​កំពែង​ព័ទ្ធជុំវិញនិងមាន​ក្រឡា​ផ្ទៃ ៨០០ × ៤០០ម៉ែត្រ ។ ប្រាសាទ បន្ទាយក្តី​ត្រូវបាន​គេ​ចាត់​ចូល​ជាវ​ត្ត​ព្រះពុទ្ធសាសនា​មួយ​ដែល​ហ៊ុម​ព័ទ្ធជុំវិញ​ដោយ​ស្រះទឹក ។​

ប្រាសាទបន្ទាយក្តី​មាន​ក្បាច់រចនា​រស់​រវើក​

​តើ​ប្រាសាទបន្ទាយក្តី​មាន​អ្វីខ្លះ​សម្រាប់​ឱ្យ​ភ្ញៀវ​ទស្សនា ? មុនពេល​ទៅដល់​ប្រាង្គ​ប្រាសាទមេ នឹងមាន​ព្រះវិហារ​របស់​ព្រាហ្មណ៍​សម្រាប់ធ្វើ​ពិធី​ខាង​សាសនា ។ ម​គ្គុ​ទ្ទេស​ទ្ទេសចរណ៍ ឯកទេស​ភាសា​បារាំង លោក រ៉ា ឌី បានឱ្យដឹងថាបច្ចុប្បន្ននេះ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ចំពោះ​ប្រាសាទបន្ទាយក្តី ព្រោះ​នៅខាងមុខ​ប្រាង្គ​នីមួយៗ​នៃ​ប្រាសាទបន្ទាយក្តី​នេះ មាន​រូប​តោ នាគ ឃើញ​នៅ​ស្រស់ញញwម​ដដែល ប៉ុន្តែ​តួ​ប្រាសាទ​ទាំងមូល​មាន​សភាព ទ្រុឌទ្រោម​ស្ទើរតែ ៥០ ភាគរយ ទៅហើយ ។ លោក​បន្តទៀតថា ប្រាសាទបន្ទាយក្តី​នេះ ត្រូវបាន​ព្រះបាទ ជយ​វរ្ម័ន ទី ៧ កសាង​ឡើងជា​សាលា​មួយ​ដើម្បីឱ្យ​ព្រះសង្ឃ និង និស្សិត បាន​រៀនសូត្រ មិនតែប៉ុណ្ណោះ​ប្រាសាទ​នេះ​គឺជា​បន្ទាយ​មួយកន្លែង​សម្រាប់​កាត់ក្តី​ផងដែរ ។

លុះ​មកដល់​សម័យ​សង្គមរាស្ត្រនិយមព្រះបាទ​នរោត្តម សីហនុ ព្រះអង្គ​បានរៀបចំ​កន្លែង​នេះ ជា​សួនសត្វ​ដើម្បី​ទាក់ទាញ ប៉ុន្តែ​រហូតមកដល់​ស​ម័​យ​ខ្មែរក្រហម​ក៏បាន​ខូចខាត​មួយចំនួន ។ ប្រាសាទបន្ទាយក្តី​នេះ​កន្លងទៅ​ត្រូវបាន​ជួសជុល​ដោយ​ជនជាតិ​បារាំង លុះ​មកដល់​បច្ចុប្បន្ន​ប្រាសាទ​នេះ​ត្រូវបាន​ជួសជុល​ដោយ​ជាង​ជំនាញ​មកពី​ប្រទេស​ជប៉ុន​បន្តទៀត ។ ប្រាង្គ​ប្រាសាទដែលមាន​វ័យ​ចំណាស់​មួយ​នេះ​មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​ទស្សនា​ច្រើន​ប៉ុណ្ណោះទេ ថែមទាំង​បានផ្តល់​សេវា​ការងារ​រកប្រាក់​កម្រៃ​ដល់​ប្រជាពលរដ្ឋ​​នៅ​តំបន់​នោះ​ឱ្យមានជីវភាព​ធូរធារ​ផងដែរ ៕ នឿន​