Q&A : នាង​ខ្ញុំ​រំជួលចិត្ត​ជាខ្លាំង​ដោយ​ដឹងថា​គូស្នេហ៍​បាន​រួមភេទ​ជាមួយ​ខ្ទើយ តើ​ខ្ញុំ​គួរ​បន្ត​រួមភេទ​ជាមួយ​គាត់​ទៀត​ទេ ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​និង​ព្រួយចិត្ត​ជាខ្លាំង​នៅពេល​គូស្នេហ៍​សារភាព​ប្រាប់ថាពេល​គាត់​ស្រវឹង​គាត់​ធ្លាប់​រួមភេទ​ជាមួយ​ខ្ទើយ ។ គាត់​ប្រាប់ថា​ពេលនោះហេតុ​ការកើតឡើង​ដោយសារ​ភាពស្រវឹង​ជំរុញ​ចិត្ត​គាត់​ហ៊ាន​រួមភេទ​ជាមួយ​ប្រុស​ខ្ទើយ​នោះ ។ គាត់​ប្រាប់ថា​នោះ​ជា​លើកដំបូង​ហើយ​តែម្តង​គត់​នាង​ខ្ញុំ​ព្យាយាម​ជឿ​គាត់​ព្រោះ​យ៉ាងណាក៏​គាត់​ស្រឡាញ់​និង​ចង់​រួមភេទ​ជាមួយ​ស្រីៗ​ច្រើនជាង ។ ជួប​រឿង​បែបនេះ តើ​នាង​ខ្ញុំ​ត្រូវ​បន្ត​ការ​រួមភេទ​ជាមួយ​គាត់​យ៉ាង​ដូ​ម្តេច ?

​ចម្លើយ ៖ វា​ជា​រឿង​ដែល​គួរឱ្យភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ ប៉ុន្តែ​ជាការ​ល្អ​ដែរ​ដែល​គេ​ហ៊ាន​សារភាព​ប្រាប់​អ្នក​ហើយក៏​ជាការ​ល្អ​បំផុត​ដែល​គេ​ធ្លាប់​រួមភេទ​ជាមួយ​ប្រុស​ខ្ទើយ​ហើយ​មិន​ជាប់ចិត្ត​ចង់​សាកល្បង​ម្តងទៀត ។ យើង​សូម​ណែនាំ​ថា​មិនត្រូវ​ទៅ​ផ្តោត​ការយកចិត្តទុកដាក់​លើ​រឿង​អតីតកាល​មិនល្អរបស់គេ​ឡើយ ។ ប្រុសៗ​អាច​ជ្រួលជ្រើម​ទៅតាម​វ័យ​ដែល​ចង់ដឹង​ចង់ឃើញ​របស់គេទើប​ពួកគេ​ប្រព្រឹត្ត​ដើម្បីឱ្យ​ស្គាល់​តែប៉ុណ្ណោះ ។ នេះ​មិនមែនជា​ការជួយ​ដោះសារ​ឱ្យគេ​ទេព្រោះ​ពេលដែល​គេ​ប្រព្រឹត្ត​រឿង​គួរឱ្យ​អាម៉ាស់​នោះ​គឺ​គេ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹងហើយ​ធ្វើ​ទៅដោយ​មិនមាន​ស្មារតី​គ្រប់គ្រាន់ ។ អ្វីដែល​គួរ​សង្កេត​នោះគឺ​គេ​ធ្លាប់​មានអីៗ​ជាមួយ​ប្រុស​ខ្ទើយ​ដែល​តាម​ធម្មតា​ពួក​ប្រុស​ខ្ទើយ​មើលទៅ​ស្អាត​ឬ ធ្វើខ្លួន​ស្អាតៗ​មិន​ចាញ់​ស្រីៗ​ឡើយ ។ ផ្ទុយទៅវិញប្រសិនបើ​គេ​មក​និយាយ​ប្រាប់ថា​ធ្លាប់​រួមភេទ​ជាមួយ​ប្រុសៗ​ឬពួក​ប្រុស​ខ្ទើយ​ណា​ដែល​សាច់ដុំ​ឡើង​កង់ៗ​ឬ​មាន​រូបរាង​ជា​បុរស​សុទ្ធសាធ​បែបនេះ​ទើប​ជាការព្រួយបារម្ភ​ខ្លាំង​ជាង​ព្រោះ​យើង​ខ្លាច​និង​ឆ្ងល់​អំពី​រឿង​រស​និយម​ចំណង់​ចំណូល​ផ្លូវភេទ​របស់គេ ៕

M88