Q&A : ហេតុអ្វី​បានជា​គាត់​ចូលចិត្ត​ប្រឡែង​លេង​លើ​ដើមទ្រូង​នាង​ខ្ញុំ​ម្ល៉េះ ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា​តើ​ហេតុអ្វី​បានជា​បុរសៗ​ចូលចិត្ត​ដើមទ្រូងស្រីៗ​ម្ល៉េះ ? និយាយ​តាម​ត្រង់​ទៅ​គឺ​គូស្នេហ៍​របស់​នាង​ខ្ញុំ​តែម្តងគាត់​ចូលចិត្ត​ប្រឡែង​លេងលើ​ដើមទ្រូង​នាង​ខ្ញុំ​បំផុត ដោយពេល​ខ្លះ​គាត់​ថើប​ញក់ញី​យក​ចុង​អណ្តាត​លិទ្ធ​រលាស់ៗលើ​ចុង​សុដន់​នាង​ខ្ញុំ ។ ការពិតទៅ​នាង​ខ្ញុំ​ក៏​ទទួល​អារម្មណ៍​ថា​ស្រៀវ​ស្រើប​ពេល​ត្រូវ​គាត់​លិទ្ធនិងបបោសអង្អែល​ម្តងៗប៉ុន្តែ​ពេលខ្លះ​គាត់​ក្នាញ់​គាត់​គ្រឺត​ពេកក៏​ចាប់​ច្របាច់​ខ្ញាំ​ខ្លាំងៗ​ដោយ​មិនបាន​យល់​ពី​អារម្មណ៍​ឈឺ​របស់​នាង​ខ្ញុំ​ឡើយ តើ​ត្រូវ​ធ្វើយ៉ាងណា ?

​ចម្លើយ ៖ អាចនិយាយបាន​ថា​នៅលើ​ដើមទ្រូង​របស់​ស្ត្រី​ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​ពញ្ញាក់​ឬ​ដាស់​អារម្មណ៍​ដំបូងៗ ហើយក៏​ជាទី​តាំង​មួយ​ដែល​បុរស​ចូលចិត្ត​ប្រឡែង​លេង​ឬបបោសអង្អែល​យូរ​ជាង​ទីតាំង​ផ្សេង​ទៀតផង ។ កត្តា​នេះ​ដោយសារតែ​ដើមទ្រូង​របស់​ស្ត្រីគឺជា​សាច់​ពីរ​ដុំ​ដែលមាន​សរសៃប្រសាទ​ជាច្រើន​ហើយ​ចំពោះ​ក្រសែភ្នែក​របស់​បុរស​មួយចំនួនធំ​គិតថា​ខ្លួនគេ​មិនមាន​អវយវៈ​ដ៏​ទ្រលុកទ្រលន់​បែបនេះ​ទើប​ញ៉ាំង​អារម្មណ៍​របស់គេ​ឈ្លក់​វង្វេងនិង​ស្រើបស្រាល​បំផុត ។

M88


​ចំពោះ​គូស្នេហ៍​របស់​អ្នក​បើ​គេ​ក្នាញ់​គ្រឺត​ហើយ​ច្របាច់​ល​ញក់ញី​ឬ​ធ្វើតាម​ភាពយន្ត​សិច​នោះអ្នក​ច្បាស់​ជា​ឈឺ​មិនតិច​ទេប៉ុន្តែ​អ្នក​អាច​មិន​ហ៊ាន​ប្រាប់​គេ​ព្រោះ​ខ្លាច​ការ​ប្រាប់​ទៅ​គេ​ក្នុងពេលនោះ​អាច​នាំ​ឱ្យគេ​អស់​អារម្មណ៍ ។ ដូច្នេះ​សូម​ជម្រាប​ទៅ​បុរសៗ​ទាំងឡាយ​ឱ្យបាន​ជ្រាបថាចូរ​ប្តូរ​ទម្លាប់​ច្របាច់​លញ់​ខ្លាំងៗ​លើ​ដើមទ្រូង​ស្ត្រី​ជា​គូស្នេហ៍​ដូច​ច្របាច់​ដុំ​ម្សៅ​នំប៉័ង​មកជាបបោសអង្អែល​ថ្នមៗ​លញ់​ទៅមក​ស្រាលៗ​ឬ​គ្រាន់តែ​យក​ចុង​អណ្តាត​លិទ្ធ​រលាស់ៗ​ញាប់ៗលើ​ចុង​សុដន់​របស់​នាង​គឺអាច​ជួយ​ដាស់​អារម្មណ៍​ឱ្យ​នាង​បានល្អ​ជាង ៕