រុក្ខជាតិ ៧ ប្រភេទដែលនាំ សិរិមង្គល ដល់ផ្ទះ

តាមជំនឿពីដូនតាមក ប្រជាជនខ្មែរយើងតែងតែ ជ្រើសរើសប្រទាល រឺរុក្ខជាតិមួយចំនួនមកដាំក្នុងផ្ទះ ដោយជឿជាក់ថា រុក្ខជាតិទាំងនោះនិងនាំមកនូវភាព ត្រជាក់ត្រជំុ ចំរើនរុងរឿង និងធ្វើរអោយគ្រួសារទាំងមូលមាកសិរីមង្គល។

ដូចនេះគេបានធ្វើការកំណត់ចំនាំរុក្ខជាតិ ដែលនាំសិរិមង្គលទាំង ៧ ប្រភេទ​នោះមានដូចជា៖

១. ប្រទាល​កន្ទុយ​ក្រពើៈ ​បន្លា​មុត​ស្រួច ប្រទាល​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ជួយ​ទប់​ទល់​ សត្រូវ​មិន​ឱ្យ​ មក​បៀតបៀន។

២. ប្រទាល​នគរ​ជុំៈ គ្រាន់​តែ​ឈ្មោះ​ក៏​បង្ហាញ​ពី​មង្គល​​ស្រាប់​ហើយ នេះ​មក​ពី​ចាស់​បុរាណ​ជឿ​ថា​ មាន​សិរី​មង្គល​ដល់​អ្នក​ដាំ ទើប​ប្រសិទ្ធ​​ឈ្មោះ​នេះ​ឡើង។

៣. ប្រទាល​ជ័យ​មង្គលៈ គ្រាន់​តែ​ឈ្មោះ​ក៏​បង្ហាញ​ពី​មង្គល​​ស្រាប់​ហើយ នេះ​មក​ពី​ចាស់​បុរាណ​ជឿ​ថា​ មាន​សិរី​មង្គល​ដល់​អ្នក​ដាំ ទើប​ប្រសិទ្ធ​​ឈ្មោះ​នេះ​ឡើង។

៤. ដើម​ខ្នុរៈ ដាំ​ដើម​ខ្នុរ​ក្រោយ​ផ្ទះ ដើម្បី​ជួយ​ ទប់​ជា​ជន្ទល់​ ការពារ​ឋានៈ​ យសស័ក្ដិ​ ឱ្យ​គង់​វង្ស​មិន​ឱ្យ​ថយ​ចុះ​ ឱ្យ​មាន​តែ​ភាព​ខ្ពង់​ខ្ពស់ ជា​លំដាប់​ ព្រម​ទាំង​មាន​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ទៀត​ផង។

៥. ដើម​ផ្កា​អង្គាសីលៈ មិន​មែន​សម្រាប់​តែ​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ចិន​ទេ តែ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ប្រិយមិត្ត​អាច​​យក​វា​មក​ដាំ​បាន​ ព្រោះ​វា​ជួយ​ឱ្យ​លោក​អ្នក​មាន​វាសនា​ខ្ពស់​ ឈ្នះ​រាល់​រឿង​អាក្រក់​ទាំង​ពួង ហើយ​នាំ​មក​នូវ​សិរី​មង្គល​ជំនួស​វិញ។

៦. ដើម​កន្ទួតៈ ក្រៅ​​ពី​មាន​ផ្លែ​ជា​ម្ជូរ​ដ៏​ឆ្ងាញ់​ពិសា​ និង ស្លឹក​ជា​អន្លក់​​​ទឹក​ត្រី​ផ្អែម​ហើយ​ដើម​កន្ទួត​នេះ​ ទាក់​ទាញ​ឱ្យ​អ្នក​ទី​ជិត​ឆ្ងាយ​ ជិត​ និយម​ចូល​ចិត្ត​ និង រាប់​រក​ជានិច្ច។

៧. ដើម​ម៉ៃ​សាក់ៈ គេ​មាន​ជំនឿ​ថា​ដើម​នេះ​ ជួយ​បង្កើត​ឱ្យ​មាន​វត្ថុ​ស័ក្ដិសិទ្ធិ​កើត​ឡើង និង មាន​ឬទ្ធិ​អំណាច​ចំពោះ​ម្ចាស់​ផ្ទះ​ត​រៀង​ទៅ៕

ប្រភព៖​camnews

  • រុក្ខជាតិ ៧ ប្រភេទដែលនាំ សិរិមង្គល ដល់ផ្ទះ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ចំនេះដឹង
Tags: