iPhone 5se នឹងមានវីដេអូ 4K កាម៉េរ៉ា១២ មេហ្គាភិចសែល

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតស្មាតហ្វូន Apple នឹងរៀបចំព្រឹត្តិការណ៍ នៅថ្ងៃទី២១ ខែមីនា ដើម្បីប្រកាស នូវស្មាតហ្វូនចុងក្រោយ របស់ខ្លួន  iPhone 5se ក៏ដូចជា  iPad Pro ជាដើម ។

យោងតាម gsmarena នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ បានចុះផ្សាយឲ្យដឹងថា ចុងក្រោយនេះមាន ពាក្យចរចាមអារ៉ាម ជាច្រើនថា អំឡុងពេលក្នុង ព្រឹត្តិការណ៍ ថ្ងៃទី២១ មីនា នោះ ខាងក្រុមហ៊ុននឹង បង្ហាញវីដេអូ 4K ដែលបំពាក់លើ ស្មាតហ្វូន  iPhone 5se   ហើយប្រើប្រាស់ បន្ទះឈីប Apple A9  ។

ប្រភពខាងលើ ក៏បន្ថែមទៀតថា ស្មាតហ្វូន នេះនឹងបំពាក់ដោយ កាម៉េរ៉ា ១២ម៉េហ្គាភិចសែល  ទន្ទឹមនឹងក្រុមហ៊ុនមិនទាន់ បង្ហាញអ្វីជា ដុំកំភួននៅឡើយ ៕

iPhone 5se នឹងមានវីដេអូ 4K កាម៉េរ៉ា១២ មេហ្គាភិចសែល