ក្រសួងអប់រំ បើកកិច្ចប្រជុំ ស្តីពីការ ប្រមូលផ្តុំ ក្នុងក្រុមជម្រើស ជាតិឆ្នាំ២០១៦

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបើកកិច្ចប្រជុំជាមួយនឹង សហព័ន្ធកីឡាជាតិ ចំនួន២៦សហព័ន្ធស្តីពីការជ្រើសរើស នឹងបញ្ជូលគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីមកប្រមូលផ្តុំ ក្នុងក្រុមជម្រើសជាតិឆ្នាំ២០១៦ ដើម្បីត្រៀមខ្លួនចូលរួម ព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខនេះ។

កិច្ចប្រជុំធ្វើឡើង នៅក្នុងក្រសួងអប់រំយុវជន និងកីឡា ដោយមានការអញ្ជើញ ចូលរួមលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា និងលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមន្ត្រីពាកព័ន្ធកីឡា និងតំណាងសហព័ន្ធទាំង ២៦ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៦នេះ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌល ហ្វឹកហ្វឺនកីឡាជាតិបាន រាយការណ៍ថា ក្រសួងអប់រំបានសម្រេចអនុញ្ញាត ឲ្យមានការប្រមូលផ្តុំគ្រូបង្វឹក គ្រូជំនួយ អនុរក្ស កីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៤១៧ នាក់ លើ២៦ប្រភេទកីឡា ដែលមានរយៈ៦ខែ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីធ្វើការហាត់ហ្វឹកហ្វឺនបង្កើនសមត្ថភាពសម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតកីឡា សកលវិទ្យាល័យអាស៊ី អាគ្នេយ៍លើកទី១៨ ប្រទេសសិង្ហបូរី ,ប្រកួតកីឡាអូឡាំពិកហ្គេម នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ,ប្រកួតកីឡាអាស៊ីហ្គេម តំបន់ឆ្នេរខ្សាច់លើកទី៥ នៅទីក្រុងដាណាង ប្រទេសវៀត ណាម និងចូលរួមប្រកួត កីឡាជាលក្ខណៈអន្តរជាតិនានា។  

លោកបន្តថា ក្នុងចំណោមសហព័ន្ធចំនួន ២៦ មាន១១សហព័ន្ធនូវបំពេញឯកសារ មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយទេ ដោយសារតែ ប្រធាន,អគ្គលេខាធិការ បានបញ្ជូលកីឡាករ-កីឡាការិនី ជម្រើសជាតិមួយចំនួន មិនបានឆ្លងកាត់ ការប្រកួតជើងឯកថ្នាក់ជាតិទេ ចំពោះកីឡាករ-កីឡាការិនី ដែលមានឈ្មោះជាប់ ជាកីឡាករ-កីឡាការិនីជម្រើសជាតិ លុះត្រាតែអត្តពលិកជើងឯក ថ្នាក់ជាតិចាប់ពីលេខ ១ រហូតដល់ លេខ ៣៕

ក្រសួងអប់រំ បើកកិច្ចប្រជុំ ស្តីពីការ ប្រមូលផ្តុំ ក្នុងក្រុមជម្រើស ជាតិឆ្នាំ២០១៦

ក្រសួងអប់រំ បើកកិច្ចប្រជុំ ស្តីពីការ ប្រមូលផ្តុំ ក្នុងក្រុមជម្រើស ជាតិឆ្នាំ២០១៦