៤ចំណុចដើម្បីទទួលបាន ចំណាប់អារម្មណ៍ពី មនុស្សជុំវិញខ្លួន

តើគួរធ្វើយ៉ាងណា ដើម្បីក្លាយជាមនុស្សពិសេស ដែលទទួលបាននូវការ ចាប់អារម្មណ៍ខ្ពស់ ពីអ្នកដទៃនោះ ? មិនមែនមនុស្សរាល់គ្នា សុទ្ធតែកើតមក អាចក្លាយជាអ្នកដឹកនាំគេ បាននោះទេ។ ប៉ុន្តែ ការប្រកាន់ភ្ជាប់នូវ ជំនាញត្រឹមត្រូវមួយជាប់ខ្លួន វានឹងអាចធ្វើអោយអ្នក មានភាពងាយស្រួលក្នុងការ ទាក់ទាញ មនុស្សទាំងឡាយ អោយមកចោមរោមនៅ ជុំវិញខ្លួនអ្នក។

គន្លឹះទាំង ៤ខាងក្រោមនេះ នឹងអាចជួយ ឆក់ស្រូប អោយមនុស្សរាល់គ្នារត់មក រកអ្នកជាក់ជាមិនខានឡើយ ៖

១. ធ្វើជាអ្នកតំណាងដ៏ល្អម្នាក់
មិនថាអ្នកជានរណាក៏ដោយ ប្រសិនបើអ្នកចង់ អោយមនុស្សទាំងឡាយ នៅក្បែរខ្លួនអ្នក នោះអ្នកត្រូវ តែអាចក្លាយខ្លួនជាអ្នកតំណាងដ៏ល្អ និង មានទំនុកចិត្តលើខ្លួនឯងខ្ពស់។ មនុស្សរាល់គ្នា នឹងជឿជាក់អ្នក ប្រសិនបើពួកគេ ពិតជាអាចពឹងពាក់អ្នក បាននៅក្នុងគ្រាមានអាសន្នរបស់ពួកគេមកដល់ ។ នៅពេលដែលគេ មានជំនឿលើអ្នក នោះអ្នកប្រៀបបានទៅនឹងសសរទ្រូង និង ជាអ្នកផ្តល់កម្លាំងចិត្តដ៏ រឹងមាំម្នាក់ សម្រាប់ពួកគេ។

២.ធ្វើខ្លួនជាមិត្តដ៏ល្អម្នាក់
ជាធម្មជាតិ មនុស្សរាល់គ្នា ចូលចិត្តចំណាយពេលតែជាមួយ មនុស្សណាដែលហាក់នឹងមាននូវ កម្លាំងវិជ្ជមានពីក្នុងខ្លួនមក។ អ្នកដែលចូលចិត្ត ហ៊ុមព័ទ្ធខ្លួនឯង ដោយមនុស្សមានចិត្តរឹងមាំ រមែងមានភាពកក់ក្តៅក្នុងចិត្ត បើទោះជាក្នុងខ្លួនគេ ជាមនុស្សទន់ខ្សោយក៏ដោយ ។ វាជាការសំខាន់បំផុត ដែលអ្នកមិនត្រូវ ធ្វើការនិយាយដើមនរណាម្នាក់ ឡើយ។ អ្នកក៏ត្រូវមានសុជីវធម៌គ្រប់គ្រាន់ ក្នុងការចូលរួមព្រឹត្តិការណ៍ ផ្សេងៗនៅក្នុងសង្គម ដើម្បីបង្ហាញថាខ្លួនអ្នក ជាមនុស្សមានភាពរីករាយ និង ស្រស់ស្រាយស្វាគមន៍រាក់ទាក់ ដាក់មនុស្សរាល់គ្នាបាន ។

៣. ធ្វើជាមនុស្សស្វះស្វែងរកឱកាស
នៅពេលដែលអ្នកត្រូវ ចេញទៅក្រៅជួបនឹងមនុស្សទាំងឡាយ ចូរប្រាកដថា ខ្លួនអ្នកមិនបានធ្វើការដើរលឿនពេក ដាច់ឆ្ងាញពីមនុស្សទាំងឡាយ តាមដែលគេអាចនឹងមិនខ្វល់ពីអ្នក។ ហើយប្រសិនបើអ្នក ដើរយឺតពេក នោះពួកគេក៏អាចនឹងដើរ ទៅផុត ទុកអ្នកអោយនៅម្នាក់ឯងបាន ។ អ្នកត្រូវ ចេះកំណត់ល្បឿន របស់អ្នក និង ពួកគេធ្វើយ៉ាងណា អោយចង្វាក់ដំណើររបស់អ្នកដទៃ និង ខ្លួនអ្នក គឺស្របគ្នាបានល្អ ។ វិធីនេះនឹងជួយ ធ្វើអោយអ្នកមានអារម្មណ៍ពិសេស និង កក់ក្តៅជាមួយមនុស្សជុំវិញខ្លួន ។

៤.មិនត្រូវធ្វើការសើចចំអក ដាក់នរណាម្នាក់នោះឡើយ
តើអ្នកធ្លាប់ទទួលរង អារម្មណ៍នូវការវាយប្រហារ ផ្នែកផ្លូវចិត្តនោះទេ ? ប្រសិនបើអ្នកធ្លាប់ នោះអ្នកនឹងយល់ថា តើវាឈឺចាប់កម្រិតណា ។ដូចគ្នានេះដែរ មនុស្សរាល់គ្នា ក៏មិនចង់ទទួលនូវអារម្មណ៍សើចចំអក ពីនរណាម្នាក់ផងដែរ ។អ្នកត្រូវចេះ ប្រុងប្រយ័ត្ននូវការនិយាយស្តី បើទោះជាគេម្នាក់នោះជា មិត្តជិតស្និទ្ធ របស់អ្នកក៏ដោយ ។ ការចេះរក្សាកិត្តិយសអោយនរណាម្នាក់ នឹងផ្តល់អោយអ្នកវិញ នូវភាពថ្លៃថ្នូរបានដូចគ្នាដែរ ។ ដូច្នេះ មនុស្សទាំងឡាយ នឹងចូលចិត្តអ្នក ប្រសិនបើអ្នកពិតជាចេះដឹង សុខទុក្ខធុរៈរបស់អ្នកដទៃ ដោយអស់ពីចិត្តនោះ ៕

៤ចំណុចដើម្បីទទួលបាន ចំណាប់អារម្មណ៍ពី មនុស្សជុំវិញខ្លួន

ប្រភពពី៖http://www.health.com.kh