“The Assassin” របស់ Shu Qi ប្រមូលពានជាង ពាក់កណ្ដាល ក្នុងកម្មវិធីAsian Film Awards

ភាពយន្តចិនបែបកាប់ចាក់ “The Assassin” ដែលមានតារាស្រីតៃវ៉ាន់ Shu Qi ជាតួឯកបានធ្វើឲ្យកក្រើកកម្មវិធី ប្រគល់ពានរង្វាន់សម្រាប់ ខ្សែភាពយន្តអាស៊ី Asian Film Awards នៅទីក្រុងម៉ាកាវ កាលពីថ្ងៃអង្គារ ដោយបានឈ្នះពានធំជាច្រើនប្រចាំកម្មវិធី។

ភាពយន្តដែលដឹកនាំដោយ អ្នកដឹកនាំតៃវ៉ាន់ Hou Hsiao-Hsien បានឈ្នះដល់ទៅ៨ ក្នុងចំណោមពាន១៥ ហើយវាក៏ក្លាយជាភាពយន្ត ដែលឈ្នះពាននាំមុខគេក្នុងកម្មវិធី ដែលរៀបចំនៅទីក្រុងកាស៊ីណូ នៅភាគខាងត្បូងប្រទេសចិនផងដែរ។ ពានធំៗដែលគេទទួលបានមាន “ខ្សែភាពយន្តល្អ” “តារាសម្ដែងស្រីល្អ”និង”អ្នកដឹកនាំល្អ”។

ថតវិលរកសម័យរាជវង្ស Tang ក្នុងប្រទេសចិន “The Assassin” តារាសម្ដែងល្បីតៃវ៉ាន់ Shu Qi ដើរតួជាឃាតកស្រីដ៏សាហាវ ដោយត្រលប់ទៅស្រុកកំណើត ដើម្បីសម្លាប់មន្ត្រីពុករលួយ។ ក្នុងថ្ងៃដ៏ពិសេសនេះ Shu បានបង្ហាញពីអារម្មណ៍ថា៖ ”ខ្ញុំពិតជាសំណាងណាស់ក្នុងឆ្នាំនេះ។ ក្នុងរយៈពេល២ឆ្នាំនៃការផលិតភាពយន្ត ‘The Assassin’ ខ្ញុំមិនអាចថាមិនមានរបួសប្រើថ្នាំទេ”។ ងាកទៅពានធំមួយទៀត តារាសម្ដែងចិន Zhou Yun បានក្ដោបពាន “Best Supporting Actress” ៕

ប្រភព៖ សប្បាយ