៣ចំនុចធ្វើឲ្យ​ អ្នកក្លាយជាអ្នកមាន

ការចង់ក្លាយជាអ្នកមានគឺជាបំណងប្រាថ្នា របស់មនុស្សគ្រប់រូប ដូចនេះក្រៅពីខិតខំ ប្រឹងប្រែងរកស៊ី អ្នកអាចអនុវត្តតាមចំនុចទាំង ៣ខាងក្រោមនេះ ដែលយើងខ្ញុំនឹងប្រាប់អ្នក។ តើមានអ្វីខ្លះទៅ?

កត់បញ្ជីមុនគេង
ការកត់បញ្ជីនេះ អ្នកមិនត្រូវប្រើវិធីស្មុគស្មាញដើម្បីកត់ឡើយ ព្រោះវាអាចធ្វើឲ្យអ្នកបោះបង់ចោលនៅពាក់កណ្តាលទី ដោយអ្នកមិនត្រូវ ចាយភ្លាម កត់ភ្លាមនោះទេ អ្នកគួរតែចាំដល់ពេលយប់ រៀបចូលគេងទើបកត់បញ្ជី ដែលអ្នកចាយក្នុងរយៈពេល ពេញមួយថ្ងៃ ទើបអ្នកអាច បន្តកត់បានយូរ ហើយវាក៏មានប្រសិទ្ធភាព ជាងអ្នកចាយមួយកន្លែង កត់មួយកន្លែងដែរ។ វិធីនឹកគិត ប្រសិនជាអ្នកទើបតែ ចាប់ផ្តើមកត់បញ្ជី នោះការ កត់សរុបនៅពេល យប់ពិតជាលំបាកណាស់ ដូចនេះអ្នកអាចប្រើវិធីស្រមៃគិតពី សកម្មភាពដែលអ្នកបាន ធ្វើពេញមួយថ្ងៃ ឬអ្នកអាចទុក វិក័យប័ត្រក៏បានដែរ ព្រោះវាងាយស្រួល ក្នុងការកត់ ម្យ៉ាងទៀតអ្នកត្រូវតែ សរុបនៅចុងខែ ទើបអ្នកដឹងថាអ្នកចំណាយ ប៉ុន្មានក្នុងរយៈពេលមួយខែ នោះទើបអ្នកអាច រកវិធីសន្សំប្រាក់ទុកបាន។

បែងចែកគណនី២
មានន័យថាអ្នកត្រូវតែបើកគណនីធនាគារចំនួនពីរ មួយគឺសម្រាប់ចំណាយ រីឯមួយទៀតសម្រាប់ សន្សំប្រាក់ទុក នោះទើបអ្នកអាច ចាយប្រាក់ត្រឹមត្រូវ ដោយមិនចំណាយ ផ្តេសផ្តាសឡើយ៕

៣ចំនុចធ្វើឲ្យ​ អ្នកក្លាយជាអ្នកមាន

ប្រភពពី៖http://www.health.com.kh