ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី

ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី

 

តើ​អ្នក​ធ្លាប់​បាន​មក​ស្នាក់នៅ​ខេត្ត កំពត ​នា​ពេល​យប់​ទេ? បើសិនជា​អ្នក​ចង់​ដើរលេង​ពេល​យប់ តើ​ទីណា​ដែល​អ្នក​នឹង​ទៅ? ថ្ងៃនេះ Sabay សូម​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​ដើរ​កម្សាន្ត​នា​ពេល​រាត្រី​នោះ​គឺ ផ្សារ​រាត្រី​ក្នុង​ក្រុង​កំពត។

 
ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី

 

បើ​ទោះជា​មានឈ្មោះ​ជា​ផ្សារ​រាត្រី​ក៏​ពិតមែន ប៉ុន្តែ​ផ្សារ​នេះ​ចាប់​បើក​លក់​ពី​ម៉ោង ១០ព្រឹក ដល់​ម៉ោង ១២ យប់ តែ​ម៉ោង​ប្រហែល ១០យប់ អាជីវករ​ខ្លះ​ចាប់​ផ្តើម​បិទ​តូប​ហើយ។

 

ផ្សារ​រាត្រី​មាន​ទីតាំង ជាប់​នឹង​រង្វង់​មូល​ធូរេន ​ប៉ែក​ខាងកើត ផ្សារ​រាត្រី​កំពត កំពុង​ឈរ​ស្វាគមន៍​ទទួល​ភ្ញៀវ​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ខេត្ត​កំពត ជាពិសេស​ពេល​រាត្រី។

 
ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី

 

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រប់គ្រង​ផ្សារ​បាន​ឲ្យ​ដឹង​ថា ផ្សារ​រាត្រី​នេះ ចាប់​បើក​ដំណើរការ​តាំងពី​ខែ កញ្ញា ឆ្នាំ ២០១៣ ដោយមាន ១៥៤ តូប និង​មាន លក់​សម្ភារៈ​ច្រើន​ប្រភេទ​ ដូចជា​ សំលៀកបំពាក់ ស្បែកជើង វត្ថុ​អនុស្សាវរីយ៍ សម្ភារៈ​ក្មេង​លេង ផ្លែឈើ អាហារ និង​កន្លែង​កម្សាន្ត​សម្រាប់​កុមារ។

 

ផ្សារ​រាត្រី​កំពត មាន​ភ្ញៀវ​មកលេង​ច្រើន​នៅ​ចុង​សប្ដាហ៍ និង​ កាន់តែ​ច្រើន​នៅ​រដូវ​បុណ្យ ឬ​ឈប់សម្រាក។ ផ្សារ​នេះ មាន​សោភ័ណភាព​ល្អ និង​ស្អាត គ្មាន​សំរាម។

 

ខាងក្រោម​នេះ ​ជា​ទិដ្ឋភាព​ផ្សារ​រាត្រី​កំពត៖

 

ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី
 

ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី 
 

ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី

 

ផ្សារ​រាត្រី ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​​​ក្រុង​កំពត ​ពេល​រាត្រី

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!