បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​

បុរស​ពិការ​ជើង​​ទាំងសង​​​ខាង​​​វ័យ​​២៩​ឆ្នាំ​ម្នាក់​ កំពុង​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​​កោត​ស្ញប់ស្ញែង​ ​បន្ទាប់​ពី​លោក​​បាន​ធ្វើ​ដំណើរ​​​​​លើ​ចម្ងាយ​ផ្លូវ​​​ជាង​ ៥៦៧០ គីឡូម៉ែត្រ​កាត់​ប្រទេស​​ចិន​ដោយ​​កង់​រទេះ​ជន​ពិការ​​​​​និង​កំពុង​ធ្វើ​ដំណើរ​​ជា​បន្ត​ទៀត​។

 

បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​
 

​តាម​ប្រភព​ព័ត៌មាន CNN ​​​​​​​​​​​​​​​​លោក​ ​Quan Peng មក​ពី​ខេត្ត Gansu ភាគ​ខាង​លិច​ប្រទេស​ចិន​​​​បាន​ចាប់​ផ្ដើម​ចេញ​ដំណើរ​​​ពី​​ទី​ក្រុង​ប៉េកាំង​​​តាំង​ពី​ខែ​សីហា​​ឆ្នាំ​២០១៤​​កន្លង​ទៅ។ គិត​​​មក​​ត្រឹម​​ពេល​នេះ​ ​​លោក​ Quan ​​បាន​​ធ្វើ​ដំណើរ​កាត់​៥​ខេត្ត​​​ និង​បាន​ទៅ​ទស្សនា​​ទី​ក្រុង​ចំនួន​​៤៣​​ក្រុង​ក្នុង​ប្រទេស​ចិន។ ​​

 

នៅ​រយៈ​ពេល​៦​ខែ​ខាង​មុខ Quan បាន​​ឲ្យ​ដឹង​ថា​ លោក​សង្ឃឹម​ថា​​នឹង​បំពេញ​ក្ដី​ស្រម៉ៃ​របស់​ខ្លួន​​​ដោយ​ឆ្លង​ទៅ​ដល់​​ភាគ​ខាង​​ត្បូង​ប្រទេស​ចិន​​។ ចំពោះ​អ្វី​ដែល​កំពុង​ធ្វើ​ Quan បាន​ឲ្យ​ដឹង​ថា លោក​ចង់​​លើក​ទឹក​ចិត្ត​អ្នក​ពិការ​ដទៃ​ទៀត​ និង​ចង់​ឲ្យ​មនុស្ស​ជា​ច្រើន​​ចាត់​ទុក​លោក​​ដូច​មនុស្ស​ធម្មតា​​​ដែរ​ដោយ​មិន​រើស​អើង។

 

“ខ្ញុំ​ឃើញ​​ថា​វា​ដូច​ជា​​​​ការ​តស៊ូ​​ជម្នះ​មួយ​។ ខ្ញុំ​មិន​គ្រាន់​តែ​ចង់​ជម្នះ​លើ​​ភាព​ពិការ​រាង​កាយ​​របស់​ខ្ញុំ​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​គឺ​មិន​ចង់​ឲ្យ​​មនុស្ស​គ្រាប់​គ្នា​រើស​អើង​​មនុស្ស​ពិការ​ផង​​ដែរ”។ នេះ​បើ​​តាម Quan ប្រាប់​ទៅ​សារព័ត៌មាន​ CNN។

 

​​​​​​​​​​​ Quan បាន​ធ្វើ​ដំណើរ​ដោយ​ថវិកា​ខ្លួន​លោក​ផ្ទាល់​។ អំឡុង​ពេល​ធ្វើ​ដំណើរ​​លោក​​​តែង​បោះ​តង់​​នៅ​តាម​មន្ទីរពេទ្យ​ ឬ​នៅ​ក្បែរ​ធនាគារ និង​បន្ទប់​ទឹក​សាធារណៈ​ ​​ឬ​​គេង​លើ​​​​កៅអី​របស់​​លោក​។ ពេល​ខ្លះ​លោក​​​ព្យាយាម​​ចូល​​​ហាង​អាហារ​ឬ​សណ្ឋាគារ​​​​​មួយ​ចំនួន​ដោយ​ចំណាយ​លុយ​តែ​ត្រូវ​គេ​បដិសេធ។

 

“ម្ចាស់​ហាង​អាហារ​​ខ្លះ​បាន​បដិសេធ​​​មិន​ឲ្យ​ខ្ញុំ​ចូល​​ដោយ​សារ​ឃើញ​ខ្ញុំ​ដូច​ជា​អ្នក​សុំ​ទាន​។ ខ្ញុំ​បាន​ទៅ​សណ្ឋាគារ​​​មួយ​​ តែ​គេ​ប្រាប់​ថា​​​មាន​មនុស្ស​កក់​ពេញ​អស់​ហើយ”។ នេះ​​ជា​សម្ដី​របស់​​​​​​​​​​ Quan ប្រាប់​ CNN៕

 

បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​
បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​
បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​
បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​
បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​
បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​
 

ចុចអាន៖  ​ពិការ​​ដៃ​​សងខាង​​​​អាច​​​ប្រើ​ម្រាម​ជើង​​​​​និពន្ធ​សៀវភៅ​​បាន ៤ក្បាល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​​​