អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ឥលូវ​លែង​បារម្ភ​ហើយ​!

ក្នុង​ឆ្នាំ ២០១៦ វិស័យ​ការងារ និង​ការ​ធ្វើ​មុខ​ជំនួញ​មាន​ការ​ប្រកួត​ប្រជែង​ជា​ខ្លាំង។ វា​ជា​ការ​លំបាក ​ សម្រាប់​ការ​ចាប់​ផ្តើម​ធ្វើ​មុខ​ជំនួញ​ដោយ​គ្មាន​ដើមទុន ឬ​ក៏​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​សញ្ញាប័ត្រ​ និង​បទពិសោធន៍​។

 

ដើម្បី​ជំរុញ​វិស័យ​ការងារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​រួម​ចំណែក​ជួយ​សង្គម​ក្នុង​ការ​ផ្ដល់​ឱកាស​ការ​ងារ​ជូន​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប ​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង កំពុង​ស្វែង​រក​បុគ្គលិក​ផ្នែក​លក់​ជាង ៥០០ នាក់​នៅ​ទូទាំង​ប្រទេស។

 

អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ឥលូវ​លែង​បារម្ភ​ហើយ​!បុគ្គលិក​ផ្នែក​លក់រ​បស់​ក្រុមហ៊ុន​នាគ​នាំ​សំណាង​

 

“យើង​មិន​តម្រូវ​ឲ្យ​មាន​ពួកគាត់​រៀន​ចប់ មាន​បរិញ្ញាប័ត្រ ឬ​មាន​បទពិសោធន៍​នោះ​ទេ ឲ្យ​តែ​ពួកគាត់​មាន​បំណង​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការងារ។ យើង​នឹង​បណ្តុះបណ្តាល​ឲ្យ​ពួកគាត់​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ រួម​ទាំង​កម្រៃ​ជើងសា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​នឹក​ស្មាន​មិន​ដល់ ទៅ​តាម​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ពួកគាត់”។ លោក Ole Vagner នាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​ មាន​ប្រសាសន៍​ដូច្នេះ​។

 

អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ឥលូវ​លែង​បារម្ភ​ហើយ​!

 លោក Ole Vagner នាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង

 

ថ្មីៗ​នេះ ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​ ទើប​តែ​បាន​ប្រគល់​រង្វាន់ Jackpot ដ៏​ធំ​របស់​ខ្លួន​ទៅ​ដល់​អ្នក​រស់​នៅ​ខេត្ត​ព្រះវិហារ​ នូវ​ចំនួន​ទឹកប្រាក់​សរុប $ 388,888 ដែល​ជា​រង្វាន់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។

 

លោក Ole បន្ថែម​ទៀត​ថា “ការងារ​ដែល​មាន​ស្ថិរភាព ​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​សង្គម​ជាតិ និង ប្រជា​ពលរដ្ឋ ដែល​នាំ​ឲ្យ​ពួកគាត់​អាច​រស់​នៅ​បាន​ដោយ​ឯករាជ្យ និង​មាន​ភាព​ម្ចាស់ការ”។​

 

ឆ្នោត​នាគ​នាំ​សំណាង​ ជា​ក្រុមហ៊ុន​ឆ្នោត​ស្រប​ច្បាប់ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា​ជា​ក្រុមហ៊ុន​ឆ្នោត​ដែល​មាន​តម្លាភាព សុក្រិត​ភាព និង​យុត្តិធម៌។

 

អ្នក​ដែល​ចាប់​អារម្មណ៍​ទាំង​ពីរ​ភេទ​ អាច​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ ដោយ​ទាក់​ទង​មក​លេខ​ទូរសព្ទ 023 966 639 / 016 999 079 ឬ​ចុច​ទីនេះ​ដើម្បី​មើល​លក្ខខណ្ឌ​ជ្រើសរើស on.fb.me/1prHvoY ៕

 

អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ឥលូវ​លែង​បារម្ភ​ហើយ​!

 

អត្ថបទ៖ ពាណិជ្ជកម្ម​