​ហេតុ​អ្វី​ស្ត្រី​មិនគួ​រពាក់​ស្បែកជើងកែងចោត​?

​ហេតុ​អ្វី​ស្ត្រី​មិនគួ​រពាក់​ស្បែកជើងកែងចោត​?

​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​ត្រូវ​បាន​ចេញផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី​នៃ​ការ​ពិសោធន៍​ផ្នែក​ជីវសាស្ត្រ បាន ធ្វើ​ការសិក្សា​ទៅលើ ក្រុម​ស្ត្រី​មួយក្រុម ដែល​បាន​ពាក់​ស្បែកជើងកែងចោត ចំនួន ៨០​នាក់​។​

​គេ​បាន​សង្កេតឃើញថា ស្ត្រី​ដែល​បាន​ពាក់​ស្បែកជើង កែង​ចោត កម្ពស់​ចាប់ពី ៥ ទៅ ៩​សង់ទីម៉ែត្រ  ក្នុង​រយៈពេល ប្រហែលជា ៦០​ម៉ោង ក្នុង​មួយ​សប្តាហ៍ បាន​ជួបប្រទះ​នឹង​បញ្ហា នៃ​ការឈឺចាប់​នៅ​នឹង សាច់ដុំ​កំភួនជើង ច្រើន​ជាង​ស្ត្រី​ដែល​ពាក់​ស្បែកជើង​បាត​រាបស្មើរ​។​

​ទន្ទឹមនឹងនេះ ការ​ថត​ឆ្លុះ​ដងខ្លួន ដែល​បាន​ធ្វើឡើង​ចំពោះ​ក្រុម​ស្ត្រី​ទាំងនេះ បានបង្ហាញ​ថា ស​សៃពួរ​ដែល ចង​ពី​កែងជើង ទៅ​កំភួនជើង ( Achilles tendons) របស់​ពួកគេ នោះ​គឺ​ឡើង​តឹង​ណែន និង ក្រាស់​ជាង​មុន រីឯ សាច់ដុំ​កំភួនជើង បែរជា ប្រែ​ទៅជា​រួម​ខ្លី​ជាង​មុន​ទៅ​វិញ ។​

​រូបភាព​នៃ​ការ​ថតកាំរស្មីអ៊ិច​នេះ បាន​បង្ហាញ​អោយ​យើង ឃើញ​យ៉ាង​ច្បាស់​ពី ប្រភេទ​នៃ​សម្ពាធ ដែល​បាន​ដាក់​ទម្ងន់​ទៅលើ ឆ្អឹង​របស់​មនុស្ស នៅពេលណា ដែល​ស្ត្រី​ណា​ម្នាក់​បាន​ពាក់​ស្បែកជើង កែង​ចោត ទាំងនេះ ។ ដូច្នេះ វា​មិនមែន​ជា​រឿង​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ​ទេ ដែលថា ស្បែកជើងកែងចោត គឺ​ពិតជា​អាច​ធ្វើអោយ​អ្នក ប្រឈម​នឹង បញ្ហា​នៃ​ឱនភាព​របស់​ឆ្អឹង និង ជំងឺ​ពុក​ឆ្អឹង​ចំពោះ​ស្ត្រី​។​

​មាន​ស្ត្រី​ជាច្រើន ក៏​បាន​ត្អូញត្អែរ​ផងដែរ​ថា ពួកគេ​មិន​អាច​ដើរ​បាន​ដោយ​បាតជើង​រាបស្មើរ​នោះទេ បន្ទាប់​ពី ពួកគេ​បាន​ប្រើ​ស្បែកជើងកែងចោត​នេះ ក្នុង​រយៈពេល​ជា​យូរ​មកហើយ​នោះ ។ មូលហេតុ​ចំពោះ​បញ្ហា នេះ នោះ​គឺ​ដោយសារតែ ឆ្អឹង​របស់​អ្នក​បាន​ប្រែប្រួល​ទៅតាម ចំណោត​នៃ​កែង​ស្បែកជើង ដែល​អ្នក​ធ្លាប់បាន​ពាក់​។ នៅពេល​ដែល​អ្នក ពាក់​ស្បែកជើង​កែង​ខ្ពស់ ដើរ​នោះ​រាងកាយ​របស់​អ្នក​ត្រូវបាន ទ្រេត​ទៅមុខ ជាង​ពេល​ធម្មតា ហើយ​ស្ថានភាព​នេះ គឺ​ក៏​បាន​ដាក់​សម្ពាធ​ផងដែរ ទៅលើ​ឆ្អឹង​ក្បាលជង្គង់​។ ការបន្ត​ប្រើ​ស្បែកជើង ប្រភេទ​នេះ ក្នុង​រយៈពេល​យូរ ក៏​អាច​នាំអោយ​ឆ្អឹងកែងជើង​រីក​ធំ និង​មាន​ការឈឺចាប់ ដែល​ពាក្យ​បច្ចេកទេស ត្រូវបាន​គេ​ហៅថា Haglund’s deformity ។​

​វា​ក៏​ត្រូវបាន​គេ ប៉ាន់​ប្រមាណ​ផងដែរ​ថា ស្បែកជើង​កែង​ដែល​មាន​កម្ពស់ ២,៥​សង់ទីម៉ែត្រ ក៏​អាច​ដាក់​សម្ពាធ ទៅលើ​ឆ្អឹង​ប្រអប់ជើង បាន​ដល់ ២២​ភាគរយ និង អាច​បន្ត​កើនឡើង​ដល់ ៧៦​ភាគរយ ក្នុងករណី ស្ត្រី​ប្រើ​កែង​ដែល​មាន​កម្ពស់ ៧,៥​សង់ទីម៉ែត្រ​។​

​ជា​ការពិត​វា​មិនមែន​ជា ការងាយស្រួល​នោះទេ ដែល​ចង់អោយ​សុភាព​នារី​ទាំងឡាយ​ឈប់​បន្ត​ពាក់ ស្បែកជើងកែងចោត​ទាំងនេះ តទៅទៀត តែ​ទោះជា​យ៉ាងណាក្តី អ្នកជំនាញ​សុខភាព​ផ្នែក​ជំងឺ​ឆ្អឹង បាន​ធ្វើ​ការណែនាំ អោយ​ស្ត្រី​ទាំងឡាយ គប្បី​ធ្វើ​ការកំណត់ រយៈពេល​នៃ​ការពាក់​ពួកវា​អោយបាន​ត្រឹមត្រូវ និង ចំណាយពេល មួយចំនួន ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ ចំពោះ​ប្រអប់ជើង ដែល​វា​នឹង​អាចជួយ កាត់បន្ថយ​សម្ពាធ បាន​មួយកម្រិត​ដែរ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។