១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ឲ្យ​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ភាព​ឆ្លាត​វៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ឲ្យ​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ភាព​ឆ្លាត​វៃ​

រាល់​ស្ត្រី​ជា​ម្តាយ​គ្រប់រូប តែង​ប្រាថ្នា​ចង់អោយ​កូនៗ​របស់​ពួកនាង មាន​សុខភាព​ល្អ​, មាន​ប្រាជ្ញា​ភ្លឺ​ថ្លា និង ឆ្លាត​វៃ​បាន​។ បើ​ទោះ​ជា​កត្តា​ហ្សែ​ន អាច​ដើរតួនាទី​ចំបង​មួយ នៅក្នុង​ការសម្រេច​ថា តើ​កូន​អ្នក នឹង​មាន​កម្រិត​នៃ​ការ​ឆ្លាត​វៃ​បាន​ប៉ុណ្ណា​ក៏​ដោយ ក៏​ភាគច្រើន វា​អាស្រ័យ​ផងដែរ ទៅលើ​កត្តា​ផ្នែក​ខាងក្រៅ ។ វា​មាន​នូវ​វិធី​ជា​ច្រើន ដែល​អាច​ធ្វើអោយ​ទារក​របស់​អ្នក មាន​ភាព​ឆ្លាត​វៃ​បាន បើ​ទោះ​ជា​ពួកគេ កំពុង ស្ថិត​នៅក្នុង​ផ្ទៃ​របស់​អ្នក​ក៏ដោយ​។ ចូរ​បន្ត​អាន​នូវ​ចំណុច ដូចខាងក្រោម​នេះ ដើម្បី​ដឹង​ពី​វិធី ក្នុង​ការជួយ អោយ​ទារក​មិន​ទាន់​កើត របស់​អ្នក​មាន​ភាព​វៃឆ្លាត​បាន ៖

១. និយាយ​ទៅកាន់​ទារក​របស់​អ្នក​
វា​អាច​នឹង​ស្តាប់​មើលទៅ ហាក់ដូចជា​ពិបាក ក្នុងការ​និយាយ​ជាមួយនឹង​ទារក​អ្នក ដែល​ពួកគេ មិន​បាន​ស្ថិតនៅ​ខាងមុខ​អ្នក ប៉ុន្តែ​អ្នក​ត្រូវតែ​ព្យាយាម​ដាក់​អារម្មណ៍​ថា ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង និង ចាប់ផ្តើម និយាយ​ទៅកាន់​ពួកគេ ខណៈពេល​ដែល​អ្នក កំពុងតែ​អង្អែល​ផ្ទៃពោះ​របស់​អ្នក​។ វិធី​នេះ គឺ​ហាក់​នឹង ជួយ ភ្ញោ​ចដល់​ទារក​របស់អ្នក និង ជួយ​ដល់​ការរីកលូតលាស់ នៃ​ខួរក្បាល​របស់​ពួកគេ ។​

២. អាន​សៀវភៅ​អោយ​ទារក​អ្នក​ស្តាប់​
ទារក​គឺអាច​ស្តាប់​បាន​នូវ​អ្វី ដែល​អ្នក​បាន​និយាយ ដូច្នេះ​វា​ជា​ការប្រសើរ សម្រាប់​អ្នក​ក្នុង​ការចាប់ ផ្តើម ធ្វើ​ការអាន​សៀវភៅ​រឿង​និទាន ដែល​មាន​អត្ថន័យ​ល្អៗ អោយ​ពួកគេ​ស្តាប់​។ សំណង់​នៃ​ពាក្យ និង​ប្រយោគ ដែល​អ្នក​បាន​អាន គឺ​អាច​ជួយ​ដល់​ការវិវត្តន៍ នូវ​សាលារៀន​ផ្នែក​ភាសា នៅ​ក្នុង​ខួរក្បាល​របស់ ទារក​។​

៣.​ដក​នូវ​អារម្មណ៍​ស្ត្រេច​ចេញ​ពី​ខ្លួន​អ្នក​
បញ្ហា​នៃ​ស្ត្រេ​ស និង អរ​ម៉ូ​ន​ដែល​បាន​បញ្ចេញ​ដោយសារ​វា នៅក្នុង​រាងកាយ គឺ​អាច​នឹង​មាន​ផល​រំខាន ដល់ ការលូតលាស់​ទាំងស្រុង នៃ​សុខភាព​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​របស់​ទារក​។​

៤. ទទួលទាន​នូវ​អាហារ ដែល​មាន​សារជាតិ​ចិញ្ចឹម​អោយបាន​គ្រប់គ្រាន់​
ខួរក្បាល​របស់​ទារក គឺ​មាន​ការវិវត្តន៍ នៅ​ក្នុង​ល្បឿន​មួយ​ដ៏​លឿន ហើយ​ពូកគេ នឹង​ត្រូវការ​នូវ សារជាតិ​បំប៉ន​សំខាន់ៗ​ទាំងនោះ ដើម្បី​ធ្វើអោយ​ការរីកចំរើន​ធំធាត់​របស់​ពួកគេ មាន​ដំណើរការ ទៅបាន យ៉ាង​ល្អ​ត្រឹមត្រូវ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ទទួលទាន​នូវ របប​អាហារ​ដែល​មាន​សម្បូរ​ទៅដោយ សារជាតិ​បំប៉ន​សំខាន់ៗ ។ ហើយ​អ្នក ត្រូវ​បរិភោគ​ផងដែរ​នូវ ពពួក​ប្រូតេអ៊ីន​ដែល​គ្មាន​ខ្លាញ់ និង រួមបញ្ចូល​នូវ​ស៊ុត​។ ត្រូវ​ចង​ចាំ​ថា កោសិកា​ខួរក្បាល​របស់​ទារក ក៏​នឹង​ត្រូវការ នូវ​សារជាតិ​ខ្លាញ់​ផងដែរ​។ ចូរ​ធ្វើការ​ពិភាក្សា​ជាមួយនឹង គ្រូពេទ្យ ឬ អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ ដើម្បី​រៀបចំ​បាន​នូវ​គម្រោង​អាហារ ដែល​ផ្តល់​ផល​ល្អ ចំពោះ​ទាំង​សុខភាព​ម្តាយ និង ទារក​។​

៥. ស្តាប់​តន្ត្រី​បែប​មនោសញ្ចេតនា ដែល​មាន​លក្ខណៈ​បន្ធូរ​អារម្មណ៍​
វា​ត្រូវ​បាន​គេ​ជឿ​ថា ការ​ស្តាប់​តន្ត្រី បែប​បុរាណ មានដូចជា ប្រភេទ ម៉ូ​ហ្សា​ត ( Mozart’s ) គឺអាច ជួយ ពង្រឹង​ដល់ បញ្ញា​របស់​ទារក​ដែល​មិន​ទាន់​កើត​បាន​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន គឺ​កំពុងតែ បន្ត​តាមដាន នូវ​ចំណុច​នេះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​ស្តាប់​តន្ត្រី គឺ​មាន​ឥទ្ធិពល​ដ៏​ល្អ ចំពោះ​ស្ត្រី ជា​ម្តាយ និង ជួយ​លើក​ស្ថានភាព​ផ្លូវចិត្ត​របស់​ពួក​នាង​បាន ស្របគ្នា​នេះដែរ វា​ក៏​បាន​ផ្តល់​ផល​ចំពោះ ទារក​បាន​ផង​ដែរ​។​

៦. មិនត្រូវ​ភ្លេច​លេបថ្នាំ​គ្រាប់​សារជាតិ​បន្ថែម​នោះ​ទេ​
ក្រៅពី​ការរក្សា​នូវ​របប​អាហារ អោយ​មាន​តុល្យភាព អ្នក​ក៏​គប្បី​ត្រូវតែ ទទួលទាន​នូវ​ថ្នាំ​គ្រាប់ សារជាតិ បំប៉ន អោយបាន​ជា​ទៀងទាត់​ផងដែរ​។ វា​នឹង អាច​ធ្វើ​អោយ​ប្រាកដ​បាន​ថា អ្នក​នឹង​ទទួលបាន​នូវ សារជាតិ​បំប៉ន បាន​គ្រប់គ្រាន់ ដូច្នេះ ការរីកលូតលាស់​របស់​ទារក និង​រីក​ធំធាត់ នូវ​កត្តា​ស្មារតី និង រូប រាងកាយ​របស់​ពួកគេ គឺ​មាន​ភាព​សមាមាត្រ​នឹង​គ្នា បានល្អ​។ ត្រូវ​ចង​ចាំ​ថា អ្នក​គួរតែ​លេប​នូវ​ថ្នាំ​គ្រាប់ សារជាតិ​បន្ថែម​នេះ តែ​តាម ការចេញ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ប៉ុណ្ណោះ ។​

៧. មិន​ត្រូវ​ជក់បារី​នោះទេ​
ក្នុង​នោះ​ផង​ដែរ អ្នក​ក៏ត្រូវ​ស្ថិត​អោយ​ឆ្ងាយ​ពី ផ្សែង​បារី​ដែរ​។ ការ​បឺត​ស្រូប​យក​ផ្សែង​បារី គឺ​ក៏មាន ការ​ប្រឈម​នឹង​គ្រោះថ្នាក់ ដូចជា​ការជក់បារី​ផងដែរ​។ ការជក់បារី គឺ​បាន​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់ សុខភាព​ផ្លូវចិត្ត​របស់​ទារក ក៏ដូចជា​ការរីក​ធំធាត់​ផ្នែក​រាងកាយ​។ ដូច្នេះ​អ្នក​ត្រូវតែ ស្ថិត​នៅ​អោយ​ឆ្ងាយ​ពី ផ្សែង​បារី និង អ្នក​ដែល​ជក់បារី ។​

៨.  មិន​ត្រូវ​ទទួល​ទាន​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​ស្រា ជាដាច់ខាត​
ជាតិ​ស្រា​គឺ ផ្តល់​ផល​ជា​អវិជ្ជមាន ទៅ​ដល់​ផ្នែក​សុខភាព​ផ្លូវចិត្ត​របស់​ទារក និង ប៉ះពាល់​ផងដែរ ទៅ ដល់​ការរីក​ធំធាត់ ផ្នែក​រាងកាយ​របស់​ពួកគេ ។ ដូច្នេះ អ្នក​ត្រូវ​រក្សា​គម្លាត អោយ​ឆ្ងាយ​ពី​ជាតិ​សុ​រា ។​

៩. មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ ដែល​មិន​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ
ជាធម្មតា អ្នក​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​អ្វី ផ្តេសផ្តាស់​នោះ​ទេ​។ បើ​ទោះ​ជា​មុន​ពេល អ្នក​មាន​ការបង្ក​កំណើត អ្នក​គួរតែ មិន​ត្រូវ​ប្រើប្រាស់​វា ដើម្បី​សុវត្ថិភាព ទារក​ដែល​មិន​ទាន់​កើត​របស់​អ្នក​។ ប្រសិទ្ធិភាព​របស់​ថ្ន អាច​នឹង មាន​ផលប៉ះពាល់​ជាខ្លាំង ដល់​សុខភាព​របស់​កូនតូច​អ្នក​។​

១០. ចេញ​ទៅ​ដើរលេង​ខាងក្រៅ​ផ្ទះ និង អនុញ្ញាត​អោយ​ទារក​អ្នក​ស្តាប់​នូវ​សំលេង​ផ្សេងៗ​គ្នា​ជា​ច្រើន​
អ្នក​អាច​ចេញ​ទៅ​កំសាន្ត ដូចជា​ការដើរ​នៅក្នុង​សួនច្បារ​។ អ្នក​ត្រូវ​ស្ថិត​នៅ​ខាងក្រៅ​ផ្ទះ .​ដើម្បី​ធ្វើអោយ ទារក​អ្នក មានឱកាស​លឺ​នូវ សម្លេង​ផ្សេងៗ​គ្នា​ជា​ច្រើន ដែល​អាច​នឹង​មាន​រំញោច​ដល់ ផ្លូវចិត្ត​របស់​ពួកគេ​។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​ត្រូវ​តែមាន​ផា​សុកភាព រាល់ពេល​ប្រឈម​ទៅ​នឹង​កត្តា​ទាំង​នេះ ។​

​ដូច្នេះ ជាមួយនឹង​ការថែទាំ និង អនុវត្ត​តាម​នូវ​វិធី​សាមញ្ញ​ងាយៗ​ទាំងនេះ អ្នក​អាច​ចាប់ផ្តើម​រៀបចំ ជីវិត ទារក​របស់​អ្នក អោយមាន​ភាព​ឆ្លាត​វៃ និង ដុសខាត់​បញ្ញា​ស្មារតី​ពួកគេ អោយ​កាន់តែ​រឹងមាំ និង ស្វាហាប់ បាន​តាំងពី ពួកគេ​មិន​ទាន់​កើត​ចេញ​មក ឃើញ​ពិភព​ខាងក្រៅ​មកម្ល៉េះ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។