មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល​៦​នាក់​ ត្រៀម​ឡើង​ឋានន្តរស័ក្តិ​និង​មុខ​តំណែង​

​យោង​តាម​សំណើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ដាក់​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ក្នុង​ការ​ស្នើ​សុំ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​ និង​បំពេញបន្ថែម​សមាជិក​នៃ​រាជរដ្ឋាភិបាល​នោះ​ គឺ​មាន​មន្ត្រី​ជា​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​៦​នាក់​ត្រៀម​ឡើង​ឋានន្តរស័ក្តិ​ និង​មុខ​តំណែង​ ដូច​ខាងក្រោម​ ៖

១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ (​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​)​ នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជំនួស​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ។​
២-​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុ​រ័​ត្ន​ (​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​
៣-​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ (​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​)​ នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជំនួស​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ។​
៤-​ឯកឧត្តម​ ហ៊ឹ​ម​ ឆែម​ (​បច្ចុប្បន្ន​ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​)​ នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ ជំនួស​ឯកឧត្តម​ មិន​ ឃិ​ន​ ។​
៥-​ឯកឧត្តម​ វេ​ង​ សា​ខុន​ (​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​)​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជំនួស​ឯកឧត្តម​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ដែល​ត្រូវ​ទៅ​កាន់​តំណែង​ថ្មី​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ។​
៦-​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ (​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​)​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ជំនួស​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ដែល​ត្រូវ​ទៅ​កាន់​តំណែង​ថ្មី​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ៕​

មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល​៦​នាក់​ ត្រៀម​ឡើង​ឋានន្តរស័ក្តិ​និង​មុខ​តំណែង​

Related