និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ ចាប់ផ្តើម​ល្បី​នៅ​ឆ្នាំ​២០១៦​ បន្តវេន​ពី​និស្សិត​ឈ្មោះ​ ជា​ ឆេ​ង​ ឆ្នាំ​២០១៣

​កាលពី​សម័យ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​កន្លង​ទៅ​ និស្សិត​ម្នាក់​ឈ្មោះ​ ជា​ ឆេ​ង​ ដែល​ជា​និស្សិត​ "​សម្តេច​តេ​ជោ​"​ និង​ជា​យុវជន​ស្ម័គ្រចិត្ត​ស្លៀកពាក់​ទាហាន​ប៉ា​រ៉ា​ដ៏​មាន​អំណាច​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ក្រោម​យុទ្ធសាស្ត្រ​ "​ស្បែក​ខ្លា​"​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ ធ្លាប់​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដោយសារ​និស្សិត​ ជា​ ឆេ​ង​ ក្លាហាន​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​របាយការណ៍​ និង​អនុសាសន៍​របស់​អ្នកតំណាង​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​បង្ហាញ​ជំហរ​មិន​ចង់​ឲ្យ​មាន​វត្តមាន​របស់​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ Surya​ P.Subedi​ នៅ​កម្ពុជា​ ។​ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០១៦​នេះ​ ស្រាប់តែ​លេច​ចេញ​មុខ​និស្សិត​ម្នាក់​ឈ្មោះ​ ស្រី​ ចំរើន​ ក៏​ចាប់ផ្តើម​ល្បីល្បាញ​បន្តវេន​ពី​និស្សិត​ ជា​ ឆេ​ង​ ដ្បិត​មាន​ "​ក្បាច់គុន​"​ ប្តឹង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​)​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ប្តឹង​កញ្ញា​ម្នាក់​ឈ្មោះ​ ខុ​ម​ ច័ន្ទ​តារា​ទី​ ហៅ​ ស្រី​មុំ​ ក្រោម​ការ​ចោទប្រកាន់​ថា​ ជា​ដៃគូ​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ និង​ទៅ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ផង​ ខណៈ​ទទួល​រង​ការ​រិះគន់​មិន​តិចតួច​ឡើយ​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ។​

​ដោយ​ដាក់​ការ​សង្ស័យ​របៀប​ចោទប្រកាន់​ថា​ ជា​ "​រឿងអាស្រូវ​ស្នេហា​របស់​ឯកឧត្តម​ កឹ​ម​ សុខា​"​នោះ​ និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ អាយុ​២២​ឆ្នាំ​ និង​គូកន​ បាន​នាំ​គ្នា​ធ្វើ​សិក្ខាសាលា​យ៉ាង​ហំ​ហាន​ ដើម្បី​វិភាគ​អំពី​សំឡេង​ខ្សែអាត់​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្តម​ កឹ​ម​ សុខា​ និង​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ និស្សិត​ ស្រី​ ចំរើន​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ប្តឹង​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ ហៅ​ ស្រី​មុំ​ ចោទប្រកាន់​ពី​បទ​ឆបោក​(Sic!)​ និង​នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ និស្សិត​ ស្រី​ ចំរើន​ ដែល​អះអាង​ថា​ តំណាង​ឲ្យ​យុវជន​ និស្សិត​ និង​ពលរដ្ឋ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ការ​ពិត​នៃ​ខ្សែអាត់​សំឡេង​សង្ស័យ​ជា​សំឡេង​ពិត​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ និង​ស្រី​កំណាន់​នោះ​ បាន​ដាក់​ពាក្យ​ប្តឹង​ឯកឧត្តម​ កឹ​ម​ សុខា​ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ក្រោម​ការ​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ទិញ​ដី​ ផ្ទះ​ និង​ផ្តល់​លុយ​ឲ្យ​ស្រី​កំណាន់​ (Resic!)​ ។​

​សរុបសេចក្តី​មក​ និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ ចាប់ផ្តើម​ល្បីឈ្មោះ​ហើយ​នៅ​ឆ្នាំ​២០១៦​នេះ​ បន្តវេន​ពី​ភាព​ល្បីល្បាញ​របស់​និស្សិត​ឈ្មោះ​ ជា​ ឆេ​ង​ កាលពី​ឆ្នាំ​២០១៣​ ខណៈ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ចំពោះ​អំពើ​របស់​និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ និង​គូកន​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បុគ្គល​ឯកជន​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ៕​

និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ ចាប់ផ្តើម​ល្បី​នៅ​ឆ្នាំ​២០១៦​ បន្តវេន​ពី​និស្សិត​ឈ្មោះ​ ជា​ ឆេ​ង​ ឆ្នាំ​២០១៣ និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ ចាប់ផ្តើម​ល្បី​នៅ​ឆ្នាំ​២០១៦​ បន្តវេន​ពី​និស្សិត​ឈ្មោះ​ ជា​ ឆេ​ង​ ឆ្នាំ​២០១៣

Related