កម្មវិធី​ Messenger មាន​បង្កប់​ហ្គេម​ថ្មី​មួយ​ទៀត​ហើយ​

​​​ក្រុមហ៊ុន​ Facebook បាន​ធ្វើ​ការ​អាប់ដេត​កម្មវិធី​ Messenger សារ​ជា​ថ្មី​ដោយ​បាន​បង្កប់​នូវ​ហ្គេម​មួយ​សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​លេង​កែ​អផ្សុក​ពេល​កំពុង​ Chat ជា​មួយ​នរណា​ម្នាក់។

 

កម្មវិធី​ Messenger មាន​បង្កប់​ហ្គេម​ថ្មី​មួយ​ទៀត​ហើយ​

 

ហ្គេម​ដែល​​បាន​បញ្ចូល​នេះ​ជា​ប្រភេទ​ហ្គេម​បាល់​ទះ​ ហើយ​ដើម្បី​លេង​វា​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​​អាប់ដេត​កម្មវិធី​ Messenger លើ​ទូរសព្ទ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បង្អស់។ បន្ទាប់​ពី​បាន​អាប់ដេត​រួច​រាល់​គ្រាន់​តែ​វាយ​បញ្ចូល​នូវ​ Emoji រូប​បាល់​ទះ​ទៅ​ក្នុង​ប្រអប់​ Chat ​ ​ហើយ​​ចុច​ផ្ញើ​ បន្ទាប់​មក​យក​ម្រាម​ដៃ​ចុច​លើ​ Emoji ដែល​បាន​ផ្ញើ​ នោះ​ហ្គេម​នឹង​ចាប់​ផ្ដើម​បើក​ឡើង​ជា​មិន​ខាន។

 

កម្មវិធី​ Messenger មាន​បង្កប់​ហ្គេម​ថ្មី​មួយ​ទៀត​ហើយ​

 

ដើម្បី​បញ្ជា​បាល់​ឲ្យ​បោះ​ចូល​សំណាញ់​អ្នក​គ្រាន់​តែ​យក​ម្រាម​ដៃ​អូស​បាល់​នោះ​ឡើង​ទៅ​លើ។ នៅ​ពេល​ដែល​វាយ​បញ្ចូល​បាល់​បាន​១០​គ្រាប់​ជាប់​គ្នា​ នោះ​សំណាញ់​នឹង​ចាប់​ផ្ដើម​មាន​ចលនា​ធ្វើ​ឲ្យ​ការ​លេង​កាន់​តែ​លំបាក។

 

គួរ​រំលឹក​ថា​ក្រៅ​ពី​ហ្គេម​បាល់​ទះ​​កម្មវិធី​នេះ​ក៏​មាន​បង្កប់​នូវ​ហ្គេម​លេង​អុក​ផង​ដែរ ដោយ​​គ្រាន់​តែ​វាយ​ពាក្យ​ @fbchess៕​​​​

​​​​​​​

ចុច​អាន៖ ឆាប់ៗ​នេះ​អ្នក​នឹង​អាច​បិទ​ Live Notification ​លើ​ហ្វេសប៊ុក​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​