លោក សួន សេរីរដ្ឋាថា ​បើឈ្នះឆ្នោតលោកនឹង​ផ្តល់ដីមួយឡូត៍ជូនប្តីប្រពន្ឋទើបរៀបការ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា​បាន​ថ្លែង​ថា ប្រសិនបើ​គណបក្ស​លោក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​ខាង​មុខ លោក​នឹង​ផ្តល់​ដី​មួយ​ឡូត៍​ជូន​ដល់​ប្តី​ប្រ​ព​ន្ឋ​ដែល​ទើប​រៀប​ការ ។

យ៉ាងណា​ក៍ដោយ លោក​ប្រធាន​គណបក្ស​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​ទំហំ​មួយ​ដី​ឡូត៍​ដែល​ត្រូវ​ចែក​នោះ​ទេ គ្រាន់តែ​និយាយ​ថា ដី​នោះ​ជា​ដី​របស់​រដ្ឋ​នៅ​ទីប្រជុំ ឬ​ជនបទ ។

នៅ​ក្នុង​សមាជ​បក្ស​លើក​ទី​១ មាន​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់ ដែល​ប្រារ​ព្ឋ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ២០១៦ នៅ​ក្នុងភូមិ​ព្រៃវែង សង្កាត់​និង​ខណ្ឌដង្កោ លោក សួន សេរីរ​ដ្ឋា បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ដី​លំនៅ​ដ្ឋា​ន និង​ដី​សម្រាប់​ធ្វើ​កសិកម្ម និង​បន្ត​រិះគន់​រាជរដ្ឋាភិបាល​ថា​មិន​គោរព​សិ​ទ្ឋិ​មនុស្ស​និង​ផ្តាច់​ការ​នោះ​ថែម​ទៀត ។

មក​ដល់​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​សុក្រ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​រាជរដ្ឋាភិបាល ៕