សមាសភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រដ្ឋសភា សំណើ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តី​ពី​ការ​រុះរើ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​ដាក់​ទៅ​រដ្ឋសភា និង​បន្ត​ដាក់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ។

ទាក់ទិន​នឹង​ការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​នោះ បើ​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ និង​
សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​ត្រូវ​ផ្លាស់​ប្តូរនិង​កែសម្រួល​មានឈ្មោះ​ដូច​ខាងក្រោម ៖

០១-​បញ្ចប់​មុខងារ លោក គាត ឈ​ន់ ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ ការ តាម​សំណើ​របស់​សាមី​ឥស្សរជន ។
០២-​បញ្ចប់​មុខងារ​លោក ហោ ណាំ​ហុង ជា​រដ្ឋមន្ត្រីក្រសួង ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​តាម​សំណើ​សាមី​ឥស្សរជន ដោយ​រក្សា​មុខងារ​ឧបនាយករដ្ឋមន្ត្រី ។
០៣-​បញ្ចប់​មុខងារ​លោក អ៊ឹម ឈុ​ន​លឹ​ម ជា​ទេស​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីក្រសួង​ដែនដី ។
០៤-​តែងតាំង​លោក ប្រាក់ សុ​ខុន ជា​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។
០៥-​តែងតាំង​លោក អូន ព័​ន្ឋ​មុនី​រ័​ត្ន ជា​ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។
០៦-​តែងតាំង លោក ស៊ុន ចាន់​ថុ​ល ជា​ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។
០៧-​តែងតាំង​លោក ជា សុ​ផា​រ៉ា ជា​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ។
០៨-​តែងតាំង​លោក ហ៊ឹ​ម ឆែម ជា​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ។
០៩-​តែងតាំង លោក មិន ឃិ​ន ជា​ទេស​រដ្ឋមន្ត្រី​(​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​) ។
១០-​តែងតាំង​លោក វេ​ង សា​ខុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ។
១១-​តែងតាំង លោក អ៊ុ​ក រ៉ា​ប៊ុ​ន ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។
១២-​តែងតាំង លោក ប៉ាន សូរ​ស័ក្តិ ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។
១៣-​តែងតាំង លោក ត្រាំ អ៊ី​វ​តឹក ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។
១៤-​តែងតាំង​លោក ឈិ​ន សុ​ខុន ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ។
១៥-​តែងតាំង លោក ខូ​យ ឃុន​ហ៊ួ​រ ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ។
១៦-​តែងតាំង លោក អ៊ឹម សួស្តី ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។
១៧-​តែងតាំង លោក ប៉ាវ ហម​ផា​ន ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។
១៨-​តែងតាំង លោក ជាង អំ ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។
១៩-​តែងតាំង​លោក ហាស សា​រ៉េ​ត ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ។
២០-​តែងតាំង​លោក អ៊ូ សំ​អ៊ួ​ន ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។
២១-​តែងតាំង លោក ផៃ ប៊ុ​ន​ឈឿ​ន ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ។
២២-​តែងតាំង លោក គោ ស៊ុំ​សា​រឿ​ត ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ។
២៣-​លោក ផែង សុវិជ្ជា​នោ ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។
២៤-​លោក ជួន វន ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ។