ឪពុកកីឡាករ​ ចាន់ វឌ្ឍនាការ ​ឡើងតំណែង​ជាអភិបាលខេត្តកំពត

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​សមាសភាព​អភិបាលខេត្ត​ចំនួន​៤​ដែល​ត្រូវ​ផ្លាស់​ប្តូរ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ដោយ​ក្នុង​នោះ ឪពុក​កីឡាករ ចាន់ វឌ្ឍនាការ ខ្សែ​ប្រ​យុ​ទ្ឋ​បាល់ទាត់​ជម្រើសជាតិ គឺ​លោក ចាន់ ចេស្តា ជា​អភិបាល​ខេត្តកំពត ជំនួស​លោក ខូ​យ ឃុន​ហួរ ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សួន បវរ ជា​អភិបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោក គោ ស៊ុំ​សា​រឿ​ត ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម លោក ម៉ែ​ន វិបុល ជា​អភិបាល​ខេត្តស្វាយរៀង ជំនួស​លោក ជាង អំ ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង លោក វ៉ែ សំណាង ជា​អភិបាលខេត្ត​កំពង់ស្ពឺ ជំនួស​លោក អ៊ូ សំ​អ៊ួ​ន ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

គួររំលឹកថា ឪពុកបង្កើតកីឡាករ​បាល់ទាត់ ​ ចាន់ វឌ្ឍនាកា ​ឡើងតំណែងជា​អភិបាលរងខេត្តកំពត