ថា​កុំឱ្យ​គេ​ឮ

* សេចក្ដីរាយការណ៍​ពី​ព្រំដែន ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង​ប្រាប់​ថា ម៉ូតូ​ថ្មី​នាំ​ចូល​ពី​ប្រទេស​ថៃ ពី​ថ្ងៃ​ទី​១ មីនា មក​ដល់​ថ្ងៃ​ទី​​១៧ មីនា​នេះ មាន​សរុប ចំនួន​៩០១​គ្រឿង ។

* មាន​ក្រុមហ៊ុន​ចំនួន​៤​បាន​នាំ​ចូល ដែល​គេ​និយាយ​ថា រថយន្ត​ថៃ​ពេល​ដឹក​ម៉ូតូ​ឆ្លង​ដែន​ដល់​ដី​កម្ពុជា ទើប​ចាប់ផ្ដើម​ផ្ទេរ​ម៉ូតូ​នោះ ។ ពេល​​​ខ្លះ​ដាក់​ចូល​ឃ្លាំង​ក្រុមហ៊ុន​ពេល​ខ្លះ​ដាក់​លើ​រថយន្ត​ក្រុមហ៊ុន​គ្រប​ជិត​ដឹក​បន្តពេល​យប់​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

* ម៉ូតូ​ថ្មី​ហូរ​ចូល​ច្រើន​រយ​ច្រើន​ពាន់​គ្រឿង ទម្រាំ​ដាច់​ឆ្នាំ យើង​គិត​ទៅ​ចំណូល​ពន្ធ គយ​មុខជា​កើនឡើង​ខ្ពស់​មិន​ខាន ។ សូមកុំ​ឱ្យ​មាន​ការ​គេចពន្ធ​ដែល​នាំ​ឱ្យ​វ័​ន្ត​ក​ដល់​អ្នកទិញ​ជិះ ដែល​ជា​ផលវិបាក​មួយ​ដល់​សង្គម ៕