គណៈកម្មាធិការ​អចិន្រ្តៃយ៍សភាគ្រោង​ពិភាក្សាសមាសភាព​គណៈរដ្ឋមន្រ្តីថ្មីថ្ងៃទី៣០មីនា

រាជធានីភ្នំពេញ ៖ ​គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាគ្រោង​នឹងលើកយករបៀបវារៈ​ ការផ្លាស់ប្តូរនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ​សេចក្តីព្រាងច្បាប់សហជីព​ និង ការជ្រើសតំាងសមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ០១រួប​ មកពិភាក្សាសម្រេចនៅថ្ងៃទី៣០​ មីនា ២០១៦ ​មុនពេលដាក់បញ្ជូលទៅក្នុងរបៀបវារៈនៃ​សម័យប្រជុំសភាពេញអង្គនៅថ្ងៃទី០៤ មេសា ២០១៦ ។

នេះបើយោងតាមអ្នកនំា​ពាក្យរដ្ឋសភាជាតិ​ លោក ឡេង ប៉េងឡុង ​ដែលបា្រប់កោះសន្តិភាព​តាមទូរស័ព្ទនៅប៉ុន្មាននាទីមុននេះ ៕