​ក្រោយ​ផ្សាយ​ប៉ុន្មានម៉ោង ​ម្ចាស់​ផ្ទុះ​ប្រតិកម្ម​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​ក្លិប​ខារ៉ាអូខេ​បង្កប់​ក្នុង​ស្ថានីយប្រេងឥន្ធនៈ ត្រូវ​បាន​​បុរស​ម្នាក់​​ដែល​អះ​អាង​ថា «​ខ្លួន​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​» បាន​​មាន​ប្រតិកម្មនៅ​រសៀល​ថ្ងៃ​ទី​១៨ មីនា នេះ ដោយ​បាន​ឆ្លើយ​តប​ថា ក្លិប​ខារ៉ាអូ​ខេ​​​របស់​ខ្លួន គឺ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដែល​ចេញ​ដោយ​មន្ទីរ​ទេសចរណ៍​​ខេត្ត ។ ជុំវិញរឿង បង្កប់​ខ្លួន​ក្នុង​​ស្ថានីយ​ប្រេង​ឥន្ធនៈ ទាក់ទាញ​​យុវ​សិស្ស​​គូស្នេហ៍

បុរស​ខាងលើ​អះអាង​ទៀត​ថា ចំពោះ​ភ្ញៀវ​ដែល​ចូល​មក​ច្រៀង​ខារ៉ាអូខេ ក៏​មិន​មានការ​ប្រើប្រាស់​ថ្នាំ​ញៀន​ដែរ ។ បុរស​រូប​នេះ​បាន​បញ្ជាក់​​ថា ខារ៉ាអូខេ​របស់​ខ្លួន គឺ​មាន​ភ្ញៀវ​គ្រប់​លំដាប់ថ្នាក់​ចូល​ច្រៀង មាន​ទាំង​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ​ផង មិនមែន​បើក​ទទួល​តែ​ភ្ញៀវ​សិស្សសាលា​នោះ​ឡើយ ។

មិនតែប៉ុណ្ណោះ នៅ​តាម​ច្រក​ចេញចូល​ក្លិប​ខារ៉ាអូខេ ក៏​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែរ  ដូច្នេះ បើ​សមត្ថកិច្ច ឬ​អ្នក​សារព័ត៌មាន​ចង់​ចុះ​មក​ពិនិត្យ ថា​តើ​មាន​ភ្ញៀវ​ប្រភេទ​ណាខ្លះ​ចេញ​-​ចូល អាច​ឆែក​កាមេរ៉ា​មើល​បាន​គ្រប់ពេល ព្រោះ​ទីតាំង​ខារ៉ាអូខេ​របស់​ខ្លួន មិន​មាន​អ្វី​ដែល​ជា​អាថ៌​កំបាំង ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ។