​ដំណើរការ​សាងសង់​ភូមិ​និម្មិត​អង្គរ​សង្ក្រាន្ត​​លើក​ទី​៤​​នៃ​ក្រុង​អង្គរ​

ខេត្តសៀមរាប ​៖ ​ក្រោយ​ពី​​បាន​​រៀបចំ​ពិធី​ក្រុង​ពាលីបួងសួង​សុំ​សេចក្តីសុខ ​​កាលពី​​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​​២០១៦ នៅ​លានជល់ដំរីខាងជើង​ប្រាសាទបាយ័ន ឧទ្យានប្រវត្តិ​សាស្ត្រ​​អង្គរ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​បាន​ដំណើរ​​ការ​ដល់​ឆ្នាំ​ទី​៤របស់​ខ្លួន សម្រាប់​ឆ្នាំវក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៣ដល់ទី​១៦ មេ​សា ២០១៦ ខាង​មុខនេះ ។

​កិច្ច​ដំណើរការ​សាងសង់​ភូមិ​និ​មិ្ម​ត​រហូត​មក​ដល់​​ថ្ងៃនេះ​ ​បាន​ដំណើរការ​ប្រមាណ​២០%ហើយ ដែល​មា​នទី​តាំងនៅ​ខាងជើង​ប្រាសាទបាយ័ន ​​និង​​ជាទី​កន្លែង​សម្រាប់​លេង​កម្សាន្តនូវ​​​របាំ ល្បែង ប្រពៃណី ក្នុង​នោះ​​ ​គេ​សង្កេត​ឃើញ​ក្រុម​ជាងបាន​​និង​កំពុង​ធ្វើ​សកម្មភាព​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន​​​ក្នុង​ការ​សាងសង់​ភូមិនិម្មិត​នេះ ​​ធ្វើ​ទៅ​​តាម​អ្វី​ដែល​​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នា​ជំនាន់​ដើម​និង​បច្ចុប្បន្ន ទាំង​នៅ​តំបន់​ទំនាប និងខ្ពង់រាប សំខាន់​ទាក់ទង​ជីវភាព​របស់​ប្រជាពល​រដ្ឋ​រស់នៅ​ខេត្តសៀមរាប​តែ​ម្តង​ ។ ​​មក​ដល់​ថ្ងៃនេះ​​ ​សង្កេត​ឃើញ​មាន​លេច​រូបរាង លំនៅ​​ឋាន​​របស់​ប្រជា​នេសាទ ដែល​​រស់នៅ​តំបន់​ទន្លេសាប ក្នុង​ឃុំកំពង់​​ភ្លុក និង​ឃុំ​កំពង់​ឃ្លាំង នៃ​ទឹកដី​ខេត្តសៀមរាប ៕​

ព័ត៌​មានលម្អិត​មានផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​​កោះសន្តិភាព​