សហព័ន្ធ​រុ​ស្ស៊ី​សន្យា​ជួយ​ជម្រុញ​វិស័យ​ទេសចរណ៍​មក​កម្ពុជា ចន្លោះ​២០​ម៉ឺន ទៅ​៣០​ម៉ឺន​នាក់

រាជធានីភ្នំពេញ ៖ អនុប្រធាន​ទី​១​ ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​រុ​ស្សី លោក NIKOLAY  FEDOROV​បាន​សន្យា បន្ត​គាំទ្រ​កម្ពុជា និង​ខិតខំ​លើកកម្ពស់ ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​សហព័ន្ធ​រុ​ស្ស៊ី​ និង​កម្ពុជា ឱ្យ​​មាន​កំណើន​ ជា​ពិសេស​លើ​វិស័យ​វិនិ​យោគ ហើយ​​និង​ទេសចរណ៍​ ធ្វើ​ឱ្យ​មាន​កំណើន​ច​ន្លោះ​ពី​២០​ម៉ឺន ទៅ​៣០​ម៉ឺន​នាក់​ យ៉ាងតិច​បំផុត​ ។

លោក​សន្យា​​នេះ ធ្វើ​ឡើង​​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​សវនាការ​ជាមួយ​លោក​បណ្ឌិត ងួ​ន ញ៉ិល ប្រធានរដ្ឋសភា​ស្តីទី រសៀល​ថ្ងៃ​ទី​១៧ ​មីនា​ នេះ នៅ​វិមាន​រដ្ឋសភា​ ។ លោក​អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា សហព័ន្ធ​រុ​ស្ស៊ី NIKOLAY FEDOROV  បាន​ជម្រាប​​ជូន​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា នៅ​ពេល​ដែល​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ទស្សនកិច្ច​នៅ​សហព័ន្ធ​រុ​ស្ស៊ី​នា​ឆ្នាំ​ក្រោយ ​។