ប្រតិភូ​ខណ្ឌមានជ័យ​​​នាំ​យក​អំណោយ​ទៅ​ជូន​កង​ទ័​ព​​ឈរជើង​ការ​ពារ​ព្រំ​ដែន​​ខេត្ត​​ព្រះ​វិហារ

ខេត្តព្រះវិហារ ៖ ​​នៅ​​ព្រឹក​ថ្ងៃ​ទី១៨ ​មី​នា ​​នេះ​ គណៈប្រតិភូ​ខណ្ឌមានជ័យ ​ដឹកនាំ​ដោយ​លោក ​ពេជ្រ កែវ​មុនី​ អភិបាល​​ខណ្ឌ​ ​ដែល​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងទ័ព​កងវរៈសេនាតូច​លេខ​៣៩២ ​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩​ ភូមិ​អូរ​ជុ​ញ ស្រុក​ជាំ​ក្សាន្ត​ ​បាន​អ​ញ្ចើ​ញ​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​​​ជា​​គ្រឿង​ឧប​ភោគ​-បរិ​ភោគ​ ​និង​​សម្ភារ​ប្រើប្រាស់​ ​ព្រម​ទាំង​ប្រាក់​​មួយ​ចំនួន ​ទៅ​​ចែក​ជូន​​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​នៅ​ទិស​ខាងជើង​នៃប្រាសាទ​ព្រះ​វិហារ ​។

​អំណោយ​​​ដែល​​យក​ទៅ​​ចែក​ជូន​កង​ទ័ព​នា​ពេល​នេះ រួម​មាន ​អង្ករ​ផ្កា​ខ្ញី​៥០០​គីឡូក្រាម​, ប្រហុក​៨០​គីឡូក្រាម​, ផ្អក​២០​គីឡូក្រាម​, ​ទឹកដោះគោឆៅ​ផ្អែម ANGKOR MILK ៧០​កេស, បារី​សេក​២.៥០០​កញ្ចប់, មី​ម៉ា​ម៉ា​៥៤០​កញ្ចប់, សៀង​៣​ប៊ីដុ​ង​, ទឹក​ផ្លែ​ឈើ​កំប៉ុង, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម៉ាស៊ីនបូមទឹក​១​គ្រឿង, ម៉ាស៊ីនភ្លើង​១​គ្រឿង, ត្រង់​ទី​ន័​រ​២​គ្រឿង​, ប្រេង​ឥន្ថនៈ១.០០០​លី​ត្រ​ ។ ចំពោះ​កងទ័ព​ទាំង​អស់ ​​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​៥​ម៉ឺន​រៀល និង​ជូន​អង្គភាព​កងវរសេនាតូច​លេខ​៣៩២ចំនួន​២០​លាន​រៀល​ ផង​ដែរ ៕ ​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​