មុន​នេះ​បន្តិច​នៅ​ចោម​ចៅ យុវជន​ម្នាក់​បែក​ថ្នាំ​លោត​ពី​ដំបូលផ្ទះ​អ្នក​ជិតខាង​បាក់ជើង​ស្តាំ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា យុវជន​ម្នាក់​បាន​ឡើង​លើដំបូល​ផ្ទះ​អ្នក​ជិតខាង​លោត​ទម្លាក់​ខ្លួន​បណ្តាល​ឲ្យ​បាក់ជើង​ស្តាំ ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១៨ មីនា ២០១៦ នៅផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​យីហោ "​លឹ​ម គា​"​នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា យុវជន​ដែល​មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញ​ណ អាយុ​ប្រហែល​២០​ឆ្នាំ​លោត​សម្លាប់​ខ្លួន​មិន​ស្លាប់​នេះ ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ថា​ការ​ប៉ង​សម្លាប់​ខ្លួន​នេះ​បណ្តាល​មក​ពី​បែក​ថ្នាំ ។ នៅ​ពេល​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕