ការនិយាយ​លេង​ជាមួយ​កូនតូច អាចមាន​ប្រយោជន៍​

បើទោះជា​កូនតូច​មិនអាច​យល់ ក៏​ការនិយាយ​លេង​ជាមួយកូនតូច វា​ជា​វិធី​មួយ​នៃ​ការបង្រៀន​កូន​ឲ្យ​មាន​សមត្ថភាព​ក្នុងការ​ទំនាក់ទំនង​។ នេះ​បើ​យោងទៅតាម​របកគំហើញ​នៃ​ការសិក្សា​បឋម ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Iowa និង Indiana​។​

​    ​បើ​យោងទៅតាម​ក្រុម​អ្នកស្រាវជ្រាវ ការនិយាយ​លេង​ជាមួយ​កូនតូច អាចជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ភាសា​ដល់​កូនតូច​។​

​    ​នៅក្នុង​ការសិក្សា​រយៈពេល ៦​ខែ ក្រុម​អ្នកស្រាវជ្រាវ​បាន​សង្កេតមើល​ម្តាយ​ចំនួន ១២​នាក់ មានកូន​អាយុ ៨​ខែ ដែល​បាន​ប្រឡែង​ជាមួយ​កូន​រយៈពេល ៣០​នាទី និង​ពីរដង ក្នុង​មួយ​សប្តាហ៍ ដោយ​មិនបាន​ផ្តល់​ការបង្ហាត់បង្ហាញ​ណាមួយ​ដល់​ពួក​គេង​ឡើយ​។​

​    ​ការឆ្លើយតប​ក្នុង​ឥរិយាបថ​ទំនាក់ទំនង ដោយ​ការនិយាយ​លេង​ជាមួយ​កូន តាមតែ​អាចធ្វើ​ទៅបាន កូន​របស់​ពួកគេ​ហាក់​មាន​ភាព​លេចធ្លោ និង​អាច​បន្លឺ​សួរ​អក្សរ​បាន​ប្រសើរ​ជាង​ក្មេង​ដទៃ​។ ពួក​គេង​មាន​ភាព រ​វៀល និង​ស្និទ្ធស្នាល​ជាមួយ​ម្តាយ ជាង​ក្មេង​ដែល​មិន​បានទទួល​ការ​ប្រឡែង​។​

​    ​បន្ទាប់ពី​ការពិសោធន៍ ក្រុម​អ្នកស្រាវជ្រាវ​បានចេញ​ផ្សាយ​ការស្ទង់មតិ​មួយ ក្នុងចំណោម​អ្នក​ចូលរួមបាន​រាយការណ៍​ថា កូន​របស់​ពួកគេ​បាន​រៀង​ពាក្យថ្មីៗ​ជាច្រើន និង​សូម្បីតែ​កាយវិការ​នៅ​អាយុ ១៥​ខែ​៕

ប្រភព៖ cen

  • ការនិយាយ​លេង​ជាមួយ​កូនតូច អាចមាន​ប្រយោជន៍​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ចំនេះដឹង
Tags: