Ronaldo បំពេញ​ក្ដី​ស្រមៃ​ក្មេង​ប្រុស​ដ៏​សែន​កម្សត់​ម្នាក់​

ថ្មីៗ​នេះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ Real Madrid គឺ​ Cristiano Ronaldo ទើប​តែ​បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​គេ​ដើម្បី​បំពេញ​បំណង​ក្មេង​ប្រុស​វ័យ​៥​ឆ្នាំ​ដែល​កំព្រា​ម្ដាយ​ឪពុក​ម្នាក់​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ជួប​រូប​គេ​ ។

ក្មេង​ប្រុស​នោះ​មាន​ឈ្មោះ​ថា​ Ahmed Dawabshah គេ​ពិត​ជា​ជួប​នៅ​រឿង​ដ៏​កម្សត់​មែន​ទែន​ដោយ​ឪពុក​ម្ដាយ​រួម​នឹង​បង​ប្អូន​របស់​គេ​សុទ្ធ​តែ​ត្រូវ​បាន​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្នុង​ប្រទេស​ Palestine កាល​ពី​ប្រមាណ​ជា​៨​ខែ​មុន​ ។ ដោយ​ឡែក​ Ahmed គេ​នៅ​មាន​ជីវិត​ពិត​មែន​តែ​ខ្លួន​របស់​គេ​ត្រូវ​បាន​ភ្លើង​ឆេះ​ប្រមាណ​ជា​៦០%​ ។

សូម​បញ្ជាក់​ថា​ក្រៅ​ពី​ Ronaldo នៅ​មាន​តារា​ឆ្នើម​​២​រូប​ទៀត​របស់​ក្លឹប​ Real Madrid គឺ​ Gareth Bale និង​ Marcelo ក៏​បាន​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ដើម្បី​ជួប​ក្មេង​ប្រុស​ដ៏​កម្សត់​រូប​នោះ​ដែរ​ ។

សូម​ទស្សនា​វីដេអូ​ដែល​ក្មេង​ប្រុស​នោះ​បាន​ជួប​ជាមួយ​ Ronaldo ទាំង​អស់​គ្នា​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo បំពេញ​ក្ដី​ស្រមៃ​ក្មេង​ប្រុស​ដ៏​សែន​កម្សត់​ម្នាក់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:វីដេអូ
Tags: