Joy ក្រុម Red Velvet ត្រូវ​​អ្នក​លេង​អ៊ិនធឺណិត​​រិះគន់​​ថា​គគ្រិច​

ក្រុម​ចម្រៀង​នារី​កំពុង​ឡើង​កូដ Red Velvetបាន​ត្រលប់​មក​លើ​ឆាក​វិញ​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​ចេញ​​អាល់ប៊ុម​ថ្មី ‘The Velvet”។ ពួក​គេ​បាន​ឡើង​ច្រៀង​បទ​ថ្មី​ចំណងជើង​ថា “One Of These Nights” លើ​ឆាក​តន្ត្រី ‘M Countdown’។

 

Joy ក្រុម Red Velvet ត្រូវ​​អ្នក​លេង​អ៊ិនធឺណិត​​រិះគន់​​ថា​គគ្រិច​

 

ការ​សម្ដែង​របស់​ Red Velvetប្រព្រឹត្តិ​ទៅ​ដោយ​រលូន។ យ៉ាងណាក្ដី អ្នក​លេង​អ៊ីនធឺណិត​ចាប់​បាន​ចំណុច​​អាម៉ាស់​មួយ​របស់ Joy ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម។ អាវ​ពណ៌​ប្រផេះ​ដៃ​វែង​អម​ដោយ​កាយវិការ​រស់រវើក​​ Joy បាន​លើក​ដៃ​ស្ដាំ​ឡើង​ស្រាប់​តែ​ចេញ​ចំណុច​សើម​នៅ​ត្រង់​ក្លៀក។

 

​អ្នក​លេង​អ៊ីនធឺណិត​ បាន​កាត់​យក​រូប​នោះ​ហើយ​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត​​និង​សរសេរ​ថា​៖”អា, Joy  ពិត​ជា​គគ្រិច​មែន”។ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​បង្ហោះ​រូប​នេះ ត្រូវ​អ្នក​អ៊ីនធឺណិត​ផ្សេង​ៗ​បាន​រិះគន់​​ឲ្យ​វិញ​ថា៖”​តើ​អ្នក​អត់​ចេះ​បែក​ញើស​ទេ​ឬ? ​​ Joy​គឺ​ជា​នារី​ដ៏​ស្រស់​ស្អាត​​និង​អស្ចារ្យ ហើយ​នាង​ក៏​ជា​មនុស្ស​ដែរ”៕

 

Joy ក្រុម Red Velvet ត្រូវ​​អ្នក​លេង​អ៊ិនធឺណិត​​រិះគន់​​ថា​គគ្រិច​

 

 

ចុចអាន៖Hyomin ក្រុម T-ara បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី១៩+​ធ្វើ​ឲ្យ​អ្នក​មើល​​ស្រៀវស្រាញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  allkpop