រថយន្ត​ប្រើ​ហ្គាស ប្រយ័ត្ន​​ត្រូវ​ថែទាំ​ត្រួត​ពិនិត្យ​ដិតដល់បំផុត​

រថយន្ត​ប្រើ​ប្រព័ន្ធ​ហ្គាស មាន​ភាព​សាំញ៉ាំ​បន្តិច​លើ​ការ​​​ថែ​ទាំ។ លោក សុខុម ដែល​ជា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ហ្គាស​រថយន្ត​នៅ​យានដ្ឋាន Cam-Auto បាន​លើក​ឡើង​ថា ការ​ថែទាំ​រថយន្ត​ប្រើ​ប្រព័ន្ធ​ហ្គាស និង​សាំង​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ ប៉ុន្តែ​រថយន្ត​​ប្រើ​ហ្គាស​​​ទាមទារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​និង​​ត្រួត​ពិនិត្យ​ម៉ត់ចត់​បំផុត​​​។

 

រថយន្ត​ប្រើ​ហ្គាស ប្រយ័ត្ន​​ត្រូវ​ថែទាំ​ត្រួត​ពិនិត្យ​ដិតដល់បំផុត​

 

លោក​ថា អ្នក​បើកបររថយន្ត​ប្រើ​ហ្គាស​ត្រូវ​​​​ឧស្សាហ៍​​​យក​រថយន្ត​ទៅ​​ត្រួត​ពិនិត្យ​បច្ចេកទេស​​​ប្រព័ន្ធ​ហ្គាស​​បំពាក់​ ដែល​អាច​កើត​មាន​​​ការ​ធ្លុះធ្លាយ​ដែល​​អាច​ដឹង​ដើម្បី​​យក​ទៅ​ជួសជុល​ទាន់​ពេល​វេលា។ បញ្ហា​​តែង​ជួប​ប្រទះ​ញឹកញាប់​ដូចជា​ការ​​​ធ្លាយ​ទុយោ​ហ្គាស​​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ។

 

លោក​ថា ​ការ​ពិនិត្យ​​ទៀងទាត់​​អាច​អ្នក​បើកប​រ​បង្ការ​ទុក​មុន​ពី​គ្រោះថ្នាក់ដែល​មើល​មិនឃើញ​​​។

 

​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​​បង្ហាញ​សញ្ញា​​​មួយ​ចំនួន ដែល​ម្ចាស់​យានយន្ត​អាច​ត្រួត​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង​ផ្ទាល់​។

 

១) ក្លិន​ដែល​ភាយ​ចេញ៖ ក្លិន​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា​រថយន្ត​អាច​មាន​បញ្ហា​លេច​ធ្លាយ​ត្រង់ Sensor ណាមួយ​នៃ​បំពង់​ហ្គាស​ហើយ។

 

២) លោត​សញ្ញា​ប្រាប់​ដំណឹង៖ នៅ​ពេល​បំពង់​មាន​បញ្ហា​នោះ​ សញ្ញា​នឹង​បញ្ចេញ​សម្លេង​ប្រាប់​ដំណឹង​ដល់​ម្ចាស់​យាន​យន្ត​។

 

៣) ធុង​ទឹក៖ ​ឧស្សាហ៍​ត្រួត​ពិនិត្យ​ធុង​ទឹក​ឡាន ​កុំ​ទុក​រហូត​ដល់​ស្ងួត​ដើម្បី​ជៀស​វាង​ការ​ឡើង​កម្ដៅ។

 

៤) ពេល​លាង៖ ​ម្ចាស់​រថយន្ត​ប្រើ​ហ្គាស​ត្រូវ​ប្រយ័ត្ន​បំផុត ពេល​បើក​គម្រប​ម៉ាស៊ីន​លាង ​ព្រោះ​វា​ងាយ​ឆ្លង​ប្រព័ន្ធ​ជាង​រថយន្ត​ប្រើ​សាំង។

 

៥) ពេល​បញ្ចូល៖ ពេល​បញ្ចូល​ហ្គាស​ម្ដងៗ ​​ត្រូវ​ប្រាកដ​ថា​អ្នក​ជំនាញ​បាន​ត្រួត​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​រួច​រាល់​ហើយ ដើម្បី​ជៀស​វាង​ការ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។

 

បញ្ជាក់៖ នៅពេលរថយន្ត​ឡើង​កម្តៅ​ខ្លាំង ត្រូវ​ប្រញាប់​រក​ដំណោះ​ស្រាយ​​បន្ទាន់​ ព្រោះ​វា​អា​ច​បណ្តាល​ឲ្យផ្ទុះ​ឆេះ​បាន។

 

បន្ត៖   ហេតុ​​ផល​សាមញ្ញ​​បួន​ ​ដែល​អាច​​ធ្វើ​​ឲ្យ​ឡាន​​​​ស៊ី​សាំង​ខុស​ធម្មតា​

 

អត្ថបទ៖ រក្សា