ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​០៣​មីនា​លើក​ទី​១៨ ​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​

ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​០៣​មីនា​លើក​ទី​១៨ ​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​

កំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ បាន​មាន​ប្រសា​ស​ន៍​ថា​ ការ​ថែរក្សា អភិរក្ស​នូវ​វប្បធម៌​ជាតិ​យើង គឺ​ត្រូវ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន មិនមែន​មានតែ​ក្រសួង ឬ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្រុង​នោះ​ទេ​។ ឯកឧត្តម​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ទិវា​វប្បធម៌​ជាតិ​០៣​មីនា​ លើក​ទី​១៨​ ក្រោម​ប្រធានបទ​យុវជន​ ដើម្បី​វប្បធម៌​ជាតិ ដែល​ប្រារព្ធ​ធ្វើ​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​,​ លោកជំទាវ​ ប៉ាល់​ យឿន ​អភិបាលរង​ខេត្ត​,​ ឯកឧត្តម គុយ ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​,​ លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ​គ្រប់​អង្គភាព​ជុំវិញ​ខេត្ត និង​សិ​ស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

ឯកឧត្តម អ៊ុក សុជាតិ បាន​មានប្រសាសន៍​បន្ត​ថា​ ប្រជាជន មហាជន យុវជន​ទាំងអស់ ជាពិសេស​ព្រះ​សង្ឃ គឺជា​អ្នកថែរក្សា អភិរក្ស​នូវ​វប្បធម៌​ជាតិ​យើង មិនមែន​មានតែ ក្រសួង ឬ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ នោះ​ទេ ហើយ​បើ​ទោះ​បី​បច្ចុប្បន្ន​ប្រពៃណី​វប្បធម៌​របស់​ជាតិ​យើង​មានការ​អភិរក្ស និង​មានការ​រីកចម្រើន​ក៏ដោយ ប៉ុន្តែ​ក៏​នៅ​មាន​វប្បធម៌​បរទេស​កំពុង​មានការ​ហូរ​ចូលក្នុង​សង្គម​ខ្មែរ​យើង​ផង​ដែរ ដែល​វប្បធម៌​ទាំងនោះ​ខ្លះ​ល្អ និង​ខ្លះទៀត​បាន​ប៉ះពាល់​ដល់​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​យើង​។

​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​ទាំងអស់​ចូលរួម​ថែរក្សា អភិរក្ស​វប្បធម៌​របស់​យើង តាមរយៈ​ការ​គាំ​ទ្រ​វិស័យ​សិល្បៈ​ខ្មែរ មាន​ចម្រៀង​, របាំ​, ភាពយន្ត​, ល្បែង​ប្រជាប្រិយ​ខ្មែរ​, ការ​ស្លៀកពាក់​ជាដើម កុំ​ថ​ត​ចម្លង​ចែកចាយ​ភាពយន្ត​បរទេស ឬ ភាពយន្ត​,​ចំរៀង​ដទៃទៀត​ដែល​ហូរ​ចូល​ពី​បរទេស​។ ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ត្រូវ​ខិតខំ​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ឲ្យ​ជ្រួតជ្រាប​ដល់​ប្រជាជន មហាជន និង​សហការ​ជាមួយ អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ​ទប់ស្កាត់ វប្បធម៌​បរទេស ពាលា អាវាសែ កុំ​លុកលុយ​ចូល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​របស់​ជាតិ​យើង​។​

លោកជំទាវ ប៉ាល់ យឿន បាន​មានប្រសាសន៍ថា​ ចលនា​នៃ​ទិវា​វប្បធម៌​ជាតិ​០៣​មីនា ក្រោម​ប្រធាន​បទ យុវជន​ដើម្បី វប្បធម៌​ជាតិ សុំ​ឲ្យ​មន្ទីរ​វប្បធម៌​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​ប្រជាជន មហា​ជន ពិសេស​យុវជន ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ពង្រឹង ពង្រីក លើក​កម្ពស់​, បំផុស​ការចូលរួម​, បង្កើ​ត​កម្មវិធី​សិល្បៈ​វប្បធម៌ ថ្មីៗ​, ធ្វើ​ឲ្ត​មាន​ទំនើបកម្ម​ទាន់សម័យ សកលភាវូបនីយកម្ម ក្នុង​គោលបំណង​ចូលរួម​ពី​ប្រជាជន មហាជន ពិសេស​យុវជន សម័យថ្មី ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វប្បធម៌​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន ឈាន​ទៅ​រក​ការ​លុប​បំបាត់​សកម្មភាព​វប្បធម៌​ពាលា​អាវាសែ ​ដែល​ហូរ​ចូល​ពី​បរទេស រួម​គ្នា​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ ដែល​ជា​កេរ្តិ៍មរតក​ដូនតា​ទុក​ឲ្យ​កូនចៅ​ជំនាន់​បន្តវេន​ថែរក្សា​ឲ្យ​បាន​រុងរឿង ​និង​គង់វង្ស​តទៅ​អនាគត​៕