រឿងរ៉ាវ ១០ យ៉ាង ដែលមនុស្សស្រីធ្វើឲ្យប្រុសៗវង្វេង

ទំនាក់ទំនងស្នេហារវាងបុរស និងនារីតែងតែជារឿងអាថ៌កំបាំងបំផុត។ ពួកគេទាំងនេះមានភេទផ្ទុយគ្នា ប៉ុន្តែមិនអាចរស់នៅដោយគ្មានគ្នាបានឡើយ។
ពួកគេទាំង ២មានទស្សនៈខុសគ្នាចំពោះរឿងតែមួយ ហើយនេះជាមូលហេតុដែលធ្វើឲ្យពេលខ្លះពួកគេពិបាកនឹងយល់ចិត្តគ្នា។ បញ្ហានេះធ្វើឲ្យជម្លោះរវាងអ្នកទាំង ២កើតមានឡើង។
ទង្វើរបស់មនុស្សស្រីជារឿងមួយចម្លែកនៅក្នុងកែវភ្នែករបស់បុរស ចំណែកឯមនុស្សស្រីក៏មើលឃើញថា កាយវិការមនុស្សប្រុសចម្លែកខ្លាំងដូចគ្នា។ នេះជាជម្លោះគ្មានថ្ងៃបញ្ចប់រវាងបុរស និងស្ត្រី។
 
ជួនកាល វាអាចជារឿងមួយចម្លែកដើម្បីធ្វើឲ្យគូស្វាមីភរិយាយល់ពីស្ថានភាពដែលពួកគេកំពុងឈ្លោះគ្នា។ បញ្ហាចម្លែកបែបនេះមិនអាចជួយដល់ស្នេហារបស់អ្នកទាំង ២បានឡើយ នេះដោយសារតែសភាវគតិពីធម្មជាតិរបស់អ្នកទាំង ២។
 
រឿងរ៉ាវ ១០ យ៉ាង ដែលមនុស្សស្រីធ្វើឲ្យប្រុសៗវង្វេង 
អត្ថបទខាងក្រោមនេះបង្ហាញពីរឿងរ៉ាវមួយចំនួនដែលធ្វើឲ្យបុរសៗឆ្កួតដោយសារតែមនុស្សស្រី។ ហើយភាពឆ្កួតនេះមិនមែនមានន័យថា ឆ្កួតនឹងស្នេហាទេ តែឆ្កួតនឹងភាពខឹងមួម៉ៅ៖
ចូលចិត្តតែងខ្លួនច្រើន
នេះជារឿងមួយដែលធ្វើឲ្យបុរសៗឆ្កួតវង្វេង។ ការតែងខ្លួនដើម្បីលាក់បាំងត្រង់កន្លែងដែលមិនស្អាត និងជួយលើកសម្រស់ ប៉ុន្តែការតែងខ្លួនខ្លាំងពេកអាចធ្វើឲ្យបុរសធុញទ្រាំ។ រក្សាសម្រស់បែបធម្មជាតិ ព្រោះបុរសៗស្រឡាញ់មនុស្សស្រីដែលមានសម្រស់តាមបែបធម្មជាតិ។
ទទួលទានជាតិស្រវឹង /ថ្នាំញៀន /ជក់បារី
មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស តែទោះបីជាយ៉ាងណា រឿងធំបំផុតមួយដែលធ្វើឲ្យបុរសស្អប់ស្ត្រីបំផុតគឺ ការទទួលទានជាតិស្រវឹងច្រើន, ជក់ថ្នាំ ឬបារី។ ការទទួលទានជាតិស្រវឹង និងជក់បារីត្រូវមានពេលវេលា អាចទទួលយកបានក្នុងឱកាសពិសេសណាមួយ ប៉ុន្តែប្រសិនបើអ្នកទទួលទានវាច្រើនខ្លាំងពេកនៅចំពោះមុខគូស្នេហ៏របស់អ្នក គាត់នឹងឆ្កួតជាមិនខានឡើយ។
មានមិត្តភក្តិជាមនុស្សប្រុស
សព្វថ្ងៃនេះ ការមានមិត្តជាមនុស្សប្រុសជារឿងមួយធម្មតាទេ ហើយបុរសៗភាគច្រើនឯកភាពចំពោះរឿងនេះ។
តែទោះបីជាយ៉ាងណា អ្នកគួរតែចងចាំថា បើសិនជាអ្នកមានមិត្តភក្តិជាមនុស្សប្រុសបែបនេះ អ្នកត្រូវតែមានដែនកំណត់ត្រឹមត្រូវ។
ពេលដែលមិត្តភក្តិប្រុសរបស់អ្នកចាប់ផ្តើមបំផ្លាញស្នេហារបស់អ្នក វាអាចធ្វើឲ្យគូស្នេហ៏អ្នកទៅជាឆ្កួត។
មិនផ្តល់ពេលវេលាផ្ទាល់ខ្លួន
ប្រសិនបើអ្នកមិនផ្តល់ពេលវេលាផ្ទាល់ខ្លួនដល់គាត់ នេះជារឿងមួយដែលស្ត្រីធ្វើឲ្យបុរសល្វីងមុខ។ បុរសៗត្រូវការពេលវេលាផ្ទាល់ខ្លួន មិនមែនមានន័យថា គាត់មិនស្រឡាញ់អ្នកនោះទេ។ ការផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យទៅគូស្នេហ៏អាចជាអត្ថប្រយោជន៏សម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក ហើយក៏អាចធ្វើឲ្យអ្វីៗកាន់តែស្រស់ថ្លាច្រើនឡើង មិនថាពេលណាអ្នកបានជួបគ្នាក្រោយពេលនៅឆ្ងាយពីគ្នាអស់រយៈពេលយូរ។
អារម្មណ៏រវើរវាយ
មនុស្សស្រីគ្រប់រូបតែងតែមានអារម្មណ៏រវើរវាយ ពេលខ្លះនាងអាចសប្បាយចិត្ត, លេងសើច ហើយបន្តការជជែកលេងជាមួយគូស្នេហ៏នាងអស់រយៈពេលយូរ។ ហើយពេលខ្លះទៀត នាងអាចក្រៀមក្រំចិត្ត, មិនសប្បាយចិត្ត ហើយឈប់និយាយជាមួយគូស្នេហ៏នាងដោយគ្មានមូលហេតុ។ នេះអាចធ្វើឲ្យបុរសឆ្កួតព្រោះតែមិនយល់។
និយាយពីគូស្នេហ៏ចាស់របស់អ្នក
ប្រសិនបើអ្នកនៅតែបន្តរំលឹកពីរឿងគូស្នេហ៏ចាស់នៅចំពោះមុខគូស្នេហ៏ថ្មីរបស់អ្នក វាប្រាកដជាធ្វើឲ្យគូស្នេហ៏ថ្មីរបស់អ្នកខឹងមួម៉ៅ។ ប្រសិនបើអ្នកចង់បានសន្តិភាពក្នុងស្នេហាបច្ចុប្បន្ន កុំនិយាយពីរឿងអតីតកាលរបស់អ្នក។
មិត្តភក្តិស្រីៗរបស់អ្នក
មិត្តភក្តិស្រីៗតែងតែជាមនុស្សល្អ ព្រោះពួកគេអាចយល់ពីអារម្មណ៏របស់មនុស្សស្រីដូចគ្នាបានល្អប្រសើរជាងអ្នកដទៃ។ វាពិតល្អហើយ ដែលចែករំលែកពីបញ្ហារបស់អ្នកប្រាប់ដល់ពួកគេ តែទោះបីជាយ៉ាងណា ចៀសវាងការចែករំលែកពីរឿងមិត្តប្រុសអ្នកប្រាប់ដល់ពួកគេ។ ជួនកាល មិត្តភក្តិស្រីៗរបស់អ្នកចាប់ផ្តើមផ្តល់គំនិតទាក់ទងនឹងស្នេហាបរាជ័យរបស់ពួកគេ។ នេះអាចធ្វើឲ្យគូស្នេហ៏អ្នកខឹងខ្លាំង។
ការសួរសំណួរឆ្កួតៗ
ពេលខ្លះ មនុស្សស្រីសួរគូស្នេហ៏នាងនូវសំណួរឆ្កួតៗ។ តើឥលូវនេះមើលមកអូនយ៉ាងម៉េចដែរ? តើអូនមើលទៅធាត់ពេកទេ ពេលស្លៀកខោអាវនេះ? ប្រសិនបើអ្នកនៅតែបន្តសួរសំណួរបែបនេះទៅគូស្នេហ៏របស់អ្នក អ្នកប្រាកដជាធ្វើឲ្យគាត់ឆ្កួតជាមិនខាន។
តាមដានគាត់តាមអនឡាញ
ការតាមដានគាត់តាមអនឡាញពិតជាធ្វើឲ្យគាត់ឆ្កួត វាធ្វើឲ្យគូស្នេហ៏អ្នកខឹងខ្លាំងដែលអ្នកកំពុងតែតាមដានគាត់នៅលើបណ្តាញសង្គម និងនៅលើកម្មវិធីដទៃផ្សេងទៀត។ គាត់នឹងគិតថា អ្នកមិនទុកចិត្តលើគាត់។ 
ការប្រឈមមុខ
បុរសៗគ្រប់គ្នាមិនអាចបង្កជម្លោះជាមួយអ្នកណាៗដែលអ្នកបានជួបនៅតាមផ្លូវបានឡើយ។ អ្នកអាចអំនួតពីខ្លួនគាត់នៅចំពោះមុខអ្នក ដើម្បីបង្ហាញនាមជាកូនប្រុស ប៉ុន្តែកុំចង់ឲ្យគាត់ការពារអ្នក នៅពេលអ្នកនិយាយខ្លាំងដាក់មនុស្សមិនស្គាល់មុខ ហើយជាពិសេសនៅពេលគ្រប់យ៉ាងជាកំហុសរបស់អ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងរ៉ាវ ១០ យ៉ាង ដែលមនុស្សស្រីធ្វើឲ្យប្រុសៗវង្វេង