Strawberry Daiquiri Cocktail​

Cocktail ថ្មី​មួយទៀត​របស់​ភោជនីយដ្ឋាន Digby’s ដែល​ប្លែក​ទាំង​រូបរាង និង​រសជាតិដូច្នេះ​ចង់ដឹងថា Cocktail ដែល​ទើបតែ​ច្នៃប្រឌិតឡើង​ថ្មី​សន្លាង​​ពី​​ចុងភៅ​ដ៏​ជំនាញ​នៃ​ភោជនីយដ្ឋា​ន​បែប​បស្ចិម​ប្រទេសមួយ​នេះ​ពិសេស និង​ប្លែក​បែបណា​នោះ សូម​ពិនិត្យមើល​គ្រឿងផ្សំ និង​របៀប​ធ្វើ​ស្រា Cocktail នេះ​ដូចតទៅ៖

+ គ្រឿងផ្សំ
1. ស្រា Rum
2. ទឹកក្រូច​ឆ្មារ
3. ផ្លែ​ស្ត្រូ​ប៊ឺ​រី​ស្រស់
4. និង​ទឹក​សី​ុ​រ៉ូ

+ វិធី​ធ្វើ
យក​ផ្លែ​ស្ត្រូ​ប៊ឺ​រី​ស្រស់​ប្រមាណ ជា3-4ផ្លែមក​ក្រឡុក​នៅក្នុង​ម៉ា​សី​ុ​ន​ក្រឡុក​ផ្លែឈើ រួច​ក្រឡុ​ក​ឱ្យ​ម៉ដ្ឋ ហើយ​សឹម​ចាក់ទឹក​ក្រូចឆ្មារ និងស្រា Rum ចូល​បន្តិច និង​បន្ត​ដោយ​ដាក់​ទឹកសី​ុ​រ៉ូ​ចូល​បន្តិច​តាម​ចំណូលចិត្ត ហើយ​បន្ត​ក្រឡុ​ក​ម្តង​ទៀង។ បន្ទាប់មក​ចូរ​ភ្លក្សមើល និងថែមថយ​តាម​ចំណូលចិត្ត​ជាការ​ស្រេច៕

ភោជនីយដ្ឋាន Digby’s
សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទូរស័ព្ទ​មក​លេខ 023 226 677

ប្រភព៖ lareine