ស្ងាត់ៗ​ធ្លាយ​ដំណឹង​ថា​លោក​ Jose Mourinho ទៅ​លួច​ចុះ​កុងត្រា​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​កាន់​ Man Utd

កាល​ពី​ម្សិល​មិញ​គេហទំព័រ​ The Metro ទើប​តែ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​និយាយ​ថា​លោក​ Jose Mourinho បាន​ទៅ​លួច​ចុះ​កុងត្រា​ស្ងាត់​ៗ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​ Napoli គឺ​កីឡាករ​ Gonzalo Higuain មក​ចូល​រួម​ជាមួយ​ Man Utd នៅ​រដូវ​កាល​ក្រោយ​ ។

ខណៈ​យោង​តាម​ព័ត៌មាន​ខាង​លើ​បាន​បញ្ជាក់​ថា​លោក​ Jose Mourinho បាន​ជួប​ពិភាក្សា​ស្ងាត់ៗ​ជាមួយ​នឹង​ភ្នាក់​ងារ​ផ្ទាល់​ខ្លួន​របស់​កីឡាករ​ Higuain ។ ហើយ​ព័ត៌មាន​ដដែល​នេះ​បាន​បញ្ជាក់​ថា​តាម​រយៈ​ការ​ពិភាក្សា​នោះ​គឺ​កីឡាករ​ Higuain បាន​ឯកភាព​ក្នុង​ការ​ចុះ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប​ Man Utd ដែល​ក្នុង​កុងត្រា​នោះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​នឹង​ទទួល​កម្រៃ​៧.៩​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ ។

សូម​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ក្រៅ​ផ្លូវការ​ប៉ុណ្ណោះ​ខណៈ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​សាមីខ្លួន​នៅ​ឡើយ​ទេ​ តែ​យ៉ាង​ណា​បើ​សិន​ព័ត៌មាន​នេះ​ជា​ការ​ពិត​ក៏​ដោយ​ Man Utd នៅ​មិន​ទាន់​អាច​ទទួល​បាន​កីឡាករ​ Higuain ១០០%​នោះ​ទេ​គឺ​ត្រូវ​ច​ចារ​តម្លៃ​ខ្លួន​កីឡាករ​ជាមួយ​ក្លឹប​ Napoli បន្ត​ទៀត​ ។ ហើយ​អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​បាន​មួយ​ទៀត​នោះ​បើ​សិន​ជា​នេះ​ជា​ព័ត៌មាន​ពិត​ច្បាស់​ណាស់​ថា​លោក​ Jose Mourinho គឺ​ជា​អនាគត​គ្រូ​បង្វឹក​របស់​ក្លឹប​ Man Utd នៅ​រដូវ​កាល​ក្រោយ​ ។

គួរ​រំលឹក​ថា​ Higuain គឺ​ជា​លំដាប់​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោ​ផង​ដែរ​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​ ដោយ​នៅ​រដូវ​កាល​នេះ​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​២៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៨​ប្រកួត​ឲ្យ​ Napoli ។

តើ​ប្រិយមិត្ត​ចង់​ឲ្យ​លោក​  Jose Mourinho ដឹកនាំ​  Man Utd នៅ​រដូវកាល​ក្រោយ​ឬទេ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ស្ងាត់ៗ​ធ្លាយ​ដំណឹង​ថា​លោក​ Jose Mourinho ទៅ​លួច​ចុះ​កុងត្រា​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​កាន់​ Man Utd已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:វីដេអូ
Tags: